ពិធីសំណេះសំណាលជាមួយបណ្ដាញចលនានារី និងយុវជនគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ ដើម្បីអបអរសាទខួបលើកទី៤២ទិវាជ័យជំនះ ៧ មករា
ភ្នំពេញ៖មន្ទីរគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ កាលពី ថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំ ពិធីសំណេះសំណាល ជាមួយ បណ្ដាញចលនានារី និងយុវជនគណបក្ស ដើម្បីអបអរសាទខួបលើកទី៤២ ទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ម៉ម ឡេងយ៉ានី នាយករងខុទ្ធកាល័យ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខណ្ឌប្ញស្សីកែវ។
មន្ត្រីគណបក្សខណ្ឌឱ្យដឹងថា៖ពិធីខាងលើនេះក៏មានការអញ្ជើញជាអធិបតីភាពពី លោកស្រី ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌប្ញស្សីកែវ និងជាសមាជិកាគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងលោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ និងជាប្រធានគណៈចលនាមហាជននៃគណបក្សខណ្ឌ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយខណ្ឌ , អនុប្រធានគណបក្សខណ្ឌ , សមាជិកា សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌ , គណៈចលនានារី , គណៈចលនាយុវជនខណ្ឌ-សង្កាត់ និង ប្រធានគណបក្សសង្កាត់ទាំង៧ សរុបប្រមាណជា ១២០ នាក់។
ក្នុងនោះលោក សឹម ស៊ឹកគ្រីយ៉ា អនុប្រធានប្រចាំគណៈកម្មាធិការគណបក្សខណ្ឌ បានអាន សេចក្ដីសម្រេចកែសម្រួលនិងបំពេញបន្ថែមសមាសភាពថ្មី នៃ ក្រុមការងារចុះជួយខណ្ឌ-សង្កាត់ ក្នុងអង្គពិធីខាងលើនេះផងដែរ៕