លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា កោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ការប្រកួតកីឡារាំ
ភ្នំពេញ៖អ្នកអង្គម្ចាស់ ជេន ណា (ព្រះនាងតូច) និងលោកស្រីគឹម សែ ព្រះរាជលេខាផ្ទាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងជាកិត្តិយសចូលរួមពិធីបិទព្រឹត្តិការណ៍ការ ប្រកួតកីឡារាំជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ក្នុងវិមាននៃពហុកីឡដ្ឋានជាតិ។
សម្រាប់ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន៣០នាក់ ក្នុងនោះកីឡាការិនី២០នាក់ មកពី៥ក្លិបគឺក្លិបរាំសន្ធរម៉ុក
ក្លិបរាំដូនភ្នំពេញ ក្លិបរាំទួលស្វាយព្រៃ ក្លិបរាំច្បារអំពៅ និងក្លិបរាំសៀមរាប ចំពោះវិញ្ញាសារ អន្តរជាតិមានចំនួន១៥វិញ្ញាសា។
លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយស សហព័ន្ធកីឡារាំកម្ពុ ជាបាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួតដែល បានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព គោរពបាននូវបទបញ្ជានៃការប្រកួត និងទទួលបានលទ្ធផលល្អ ប្រសើរនាពេលនេះ។ វិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយទទួលបាននូវការចាប់អារម្មណ៍ ចូលរួមគាំទ្រយ៉ាងច្រើន ពីយុវជនយុវនារីហើយ លទ្ធផលនៃការប្រកួត ជាលក្ខណៈអន្តរជាតិ មានការប្រែប្រួលជាវិជ្ជមានទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។
លោកស្រី បន្តថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិ មានការរីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍលើ គ្រប់វិស័យក្រោម ការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គមពីព្រោះ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម ។
អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភានិង តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែ ទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ផែនការយុទ្ធសាស្រ្តនៃការ អភិវឌ្ឍជាតិនិងដោយ ផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទ នៃការរីកចម្រើនកីឡា នៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀម លក្ខណៈសម្បត្តិ ត្រៀមសម្រាប់ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ ៕