ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ប្រើប្រាស់​កែច្នៃ​បំពង់​ស៊ី​មាំ​ង​ម៉ូតូ​ឲ្យ​ឮ​ខ្លាំង រំខាន​ដំណេក​របស់​ពលរដ្ឋ​នៅពេល​យប់

71

 

​កំពង់ស្ពឺ​៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ បន្ទាប់ពី​ទទួលបាន​ខំ​មិន​ពី​ប្រជាពលរដ្ឋ ទាក់ទង​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ប្រើប្រាស់​កែច្នៃ​បំពង់​ស៊ី​មាំ​ង​ម៉ូតូ​ឲ្យ​ឮ​ខ្លាំង រំខាន​ដំណេក​របស់​ពលរដ្ឋ​នៅពេល​យប់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិសាស្ត្រ​ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ដ​កំពង់ស្ពឺ ។

​កម្លាំង​ជំនាញ​ស្រុក​ភ្នំស្រួច សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មហា​សាំង ស្រុក​ភ្នំស្រួច​បានធ្វើការ​ស្រាវជ្រាវ​រកឃើញ​មុខសញ្ញា​ប្រើប្រាស់​ម៉ូតូ ម៉ាក​ហុងដា ១២៥cc​សេរី​ឆ្នាំ​២០០៨ ឡើង​តែម​ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1AB-6645 ពេល​សាកសួរ​ចម្លើយ គឺមាន​គ្នា​០៣​នាក់​៖
1-​ឈ្មោះ ផាន ដា​រី​ន ភេទ​ប្រុស អាយុ​15​ឆ្នាំ នៅ​ភូមិ​អណ្តូង​ស្លា ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង
2-​ឈ្មោះ ផាន រាជ ភេទ​ប្រុស អាយុ​17​ឆ្នាំ នៅ​ភូមិ​អណ្តូង​ស្លា ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង​
3-​ឈ្មោះ វុ​ធ សុវណ្ណ​រាជ​(​ជា​ម្ចាស់​ម៉ូតូ និង​អ្នកបើក​ម៉ូតូ​) ភេទ​ប្រុស អាយុ​16​ឆ្នាំ នៅ​ភូមិ​រលាំង​ជ្រៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង​

​សកម្មភាព ៖ មុខសញ្ញា​ក្មេង​ទំនើង​ទាំង​៣​នាក់​បាន​ទទួលស្គាល់ថា​ជាទូទៅ​ពួកគេ​តែងតែ​ជិះ​ម៉ូតូ​នៅពេល​យប់​ចន្លោះ​ពី​ម៉ោង​២២.០០-២៤.០០ ដើរលេង​ជាមួយ​មិ​ត្ដ​ភ័ក្តិ​ដទៃទៀត ហើយ​ម៉ូតូ​របស់​ពួកគេ​ភាគច្រើន​គឺ​បាន​កែច្នៃ​ស៊ី​ម៉ាំង​ឲ្យ​មាន​សំឡេង​ឮ​ខ្លាំង​ការបើកបរ​របស់​ពួកគេ គឺ​ច្រើនតែ​ជិះ​ប្រដេញ​គ្នា​តាម​ដងផ្លូវ​ជាតិ​លេខ​៤ និង​តាម​ផ្លូវលំ​ក្នុងភូមិ ជិះ​ម៉ូតូ មួយគ្រឿង​មាន​គ្នា​ពី​២​នាក់ ទៅ​៣​នាក់ ដោយ​គ្មាន​ពាក់មួក​សុវត្ថិភាព និង​គ្មាន​បំពាក់​កញ្ចក់​មើល​ក្រោយ​ឡើយ ។​

​សំណូមពរ ដល់​អាណាព្យាបាល លោកឪពុក អ្នក​ម៉ែ ដែល​មានកូន​បែបនេះ សូម​មេ​ត្ដា​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការអប់រំ​ប្រៀនប្រដៅ​ណែនាំ​ឲ្យ​បានល្អ ព្រោះ​កូនៗ​ជា​អនាគត​របស់​គ្រួសារ​វង្ស​ត្រកូល​ត​ផៅសន្ដាន​ទៅ​ថៃ្ង​អនាគត និង​ជា​ទំពាំង​ស្នង​ឬ​ស្សី​នៃ​ប្រទេសជាតិ បើ​បណ្ដែតបណ្ដោយ​មិនបាន​តាមដាន​យក​ចិ​ត្ដ​ទុកដាក់​លើ​កិច្ចការ​មើលថែ​កូនចៅ ញាតិសណ្តាន​មុន​ទេ ការប្រកបមុខរបរ​រកស៊ី​ទាំងអស់​ហាក់បីដូចជា​អសារ​បង់ គ្មាន​ប្រយោជន៍ ពាក្យចាស់​បុរាណ ” ដូច​អំបិល​ត្រូវ​ទឹក ” សមត្ថកិច្ច​សង្ឃឹមថា កូនៗ​របស់​អស់លោកអ្នក​ប្រាកដ​ក្លាយជា សសរទ្រូង​គ្រួសារ មាន​អនាគត​ល្អ ក្លាយជា​ទំពាំង​ដែល​អាចមាន​ប្រយោជន៍​ដល់​សង្គម​ជា​រៀងរហូត​៕

អត្ថបទដែលជាប់ទាក់ទង