ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និស្សិត​ពេទ្យ ជាប់​អាហារូបករណ៍​រៀន​នៅ​ប្រទេស​ថៃ ចងក​សម្លាប់ខ្លួន

101

 

ភ្នំពេញ​៖ នារី​ជា​និស្សិត​ពេទ្យ ជាប់​អាហារូបករណ៍ រៀន​នៅ​ប្រទេស​ថៃ​ម្នាក់ បាន​ចងក​សម្លាប់ខ្លួន នឹង​ដើម​ពុទ្ធា នៅក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​បន្ទាប់ពី​ខំរៀន​រហូតដល់​មាន​ជំងឺសរសៃប្រសាទ ហើយ​រត់គេចខ្លួន​ចេញ ផ្ទះ​បាត់​ខ្លួន ប្រមាណ​ជាង​២​ខែ មកហើយ ក្រោយពី​បាត់​ខ្លួន នារី​ខាងលើ​ក្រុមគ្រួសារ​ក៏បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ផងដែរ ដើម្បីអោយ​សមត្ថកិច្ច​ជួយ​ស្វែងរក រហូតមកដល់​ព្រឹក​ថ្ងៃទី​១១ ខែ មករា ឆ្នាំ​២០២១ នេះ​ទើប​មាន​គេ​គេ​រាយការណ៍​ថា​នារី​នេះ​បាន​ចង ក​សម្លាប់ខ្លួន​បាត់ទៅហើយ ។​

​ហេតុ​ការ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៦ និង ៣០​ព្រឹក​ថ្ងៃទី​១១ ខែ មករា ឆ្នាំ ២០២១​នៅ​ចំណុច​ដី​ឡូ​តិ៍​មួយកន្លែង​តាម ផ្លូវ​កែវ​ចិន្តា​ក្នុង​ក្រុម​១២ ភូមិ​០១ សង្កាត់​ជ្រោយ​ច​ងា្វ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​នារី​ដែល​ចង ក សម្លាប់ខ្លួន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​បាន​ឲ្យ​ដឹងថា ឈ្មោះ ឈី​វ សំអុន អាយុ​៣១​ឆ្នាំ មាន​លំនៅ ផ្ទះ​លេខ ១៤៦D ផ្លូវលំ ភូមិ​០២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​
​តាម​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា នារី​រូបនោះ បាន​ចងក​សម្លាប់ខ្លួន នឹង​ខ្សែ​នីឡុង ភ្ជាប់​ទៅនឹង ដើម​ពុទ្ធា ក្នុងព្រៃ​ហើយ ត្រូវបាន​ក្មេង ៗ​ក្នុងភូមិ ដើរទៅ​បេះ​ផ្លែ​ពុទ្ធា ក៏​ប្រទះឃើញ រួច​រត់​មក​ប្រាប់​ឪពុកម្តាយ​រាយការណ៍ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ដែរ​បាន​ស្គាល់​ជនរងគ្រោះ​ក៏បាន​ប្រាប់​បងប្អូន សាច់ញាតិ​។​

​តាម​បងស្រី​នារី​រូប​នោះបាន​ឲ្យ​សមត្ថកិច្ច ដឹងថា ឈ្មោះ ឈី​វ សំអុន មាន​ជំងឺ​ប្រ​សៃ​ប្រសាទ​ប្រមាណ​ជិត​១០​ឆ្នាំ​មកហើយ​។ រយៈពេល​ប្រមាណ​ជិត​២​ខែ​មកហើយ នាង​ក៏បាន​រត់​ចេញពីផ្ទះ​ទៅ​បាត់​ខ្លួន មិនដឹង​ទៅ​ទីណា ស្រាប់តែ​ទទួលដំណឹង​ពី​សមត្ថកិច្ច ថា​ចង​សម្លាប់ខ្លួន​។​

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​ជនរងគ្រោះ រូបនោះ ជា​និស្សិត​ពេទ្យ ដែល​រៀន​ពូកែ ប្រឡង​ជាប់​អាហារូបករណ៍ ទៅ​រៀន​នៅ ប្រទេស​ថៃ​រហូតដល់​ជិត​ចប់ ។ ដោយសារតែ​ការខិតខំ​រៀន ខ្លាំង ពេក​បណ្តាល​ឲ្យ​នាង រលាក​ខួរក្បាល មាន​ជំងឺសរសៃប្រសាទ ហើយ​ត្រូវបាន​សាលា​ទាក់ទង​មក​ក្រុមគ្រួសារ ឲ្យ​ទៅ​ទទួល​យកមក​ស្រុកកំណើត​វិញ និង​បាន​បញ្ចប់ជីវិត​ដោយ​ចង ក​សម្លាប់​ខ្លួនឯង​នៅពេលនេះ​ ៕

អត្ថបទដែលជាប់ទាក់ទង