ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រើប្រាស់​ម៉ូតូ​ច្នៃ​ស៊ី​ម៉ាំង​បង្ក​សំឡេង​រំខាន នៅពេល​យប់​ត្រូវ​នាំមក​ធ្វើការ​អប់រំ​ណែនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​

45

 

​បាត់ដំបង ៖ នៅ​យប់​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០២០ អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត​គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក្រុម​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន បានធ្វើការ​ត្រួតពិនិត្យ​និង​ឃាត់​អ្នកប្រើប្រាស់​ម៉ូតូ​ដែល​បំពាក់​ដោយ​បំពង់​សី​ម៉ាំង​កែច្នៃ បង្ក​សំឡេង​ខ្លាំង​រំខាន​ពេលយប់​នៅក្នុង​ក្រុង​បាត់ដំបង​ចំនួន​៨​គ្រឿង​។

​ក្រោយពេល​ឃាត់​រក្សាទុក​ម៉ូតូ​ទាំង​៨​គ្រឿង​នេះ​រួចមក​ពិនិត្យឃើញថា ម៉ូតូ​ទាំងនេះ​ក្រៅពី​ការកែច្នៃ​បំពង់​ស៊ី​ម៉ាំង ដើម្បី​បន្លឺសំឡេង​ខ្លាំងៗ​នៅមាន​លក្ខណៈ​មិន​ត្រឹមត្រូវ​លើ​ចំណុច​ផ្សេងទៀត​ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។

​នៅពេលនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បានប្រគល់ ភារកិច្ច​ទៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ផ្លូវគោក​អនុវត្ត​ការ​ដោយ​អប់រំ​ណែនាំ​ដល់​ម្ចាស់​ម៉ូតូ ឱ្យ​ឈប់​ប្រព្រឹត្ត​សកម្មភាព​បែបនេះ​បន្តទៀត និង​តម្រូវឱ្យ​ប្តូរ​ស៊ី​ម៉ាំង​ម៉ូតូ​បាន​ត្រឹមត្រូវ​រួច​ធ្វើការ​ផាកពិន័យ​ទៅតាម​អំពើ​ល្មើសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​មុនពេល​ប្រគល់ជូន​ម្ចាស់​វិញ​៕​

អត្ថបទដែលជាប់ទាក់ទង