ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌជ្រោយចង្វារ ប្រជុំដាក់ផែនការបន្ត ការរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

66

 

ភ្នំពេញ៖នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ប្រចាំខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ឃ្លាំង ហួត ជំនួយកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអភិបាលខណ្ឌជ្រោយចង្វារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ ដោយមានសមាជិក-សមាជិកា ចូលរួមសរុបចំនួន ៣៦នាក់។

ក្នុងកិច្ចប្រជុំនោះអភិបាលខណ្ឌជ្រោយចង្វារ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌជ្រោយចង្វារបានដាក់បញ្ជាដល់សង្កាត់ទាំងអស់ ក្នុងខណ្ឌនិងកម្លាំងនគរបាលក៏ ដូចជាកងរាជអាវុធហត្ថខណ្ឌត្រូវបន្តការថែរក្សាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូន បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ៕

អត្ថបទដែលជាប់ទាក់ទង