ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការ​ឯកភាព​សង្កាត់ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្លូវ​លេខ​២៣០ ឱ្យមាន​សណ្ដាប់ធ្នាប់​ស្រួល​ធ្វើ​ចរាចរណ៍​ឡើងវិញ​

82

​ភ្នំពេញ​៖​តប​តាម​ការផ្ដល់​ព័ត៌មានរ​បស់​ប្រជាពលរដ្ឋ ទាក់ទង​ទៅនឹង​បញ្ហា​កកស្ទះ​នៅតាម​ផ្លូវ​២៣០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​ដែល​តែងតែមាន​ការកកស្ទះ​ជាប្រចាំ​មកពី​ការចត​គ្មាន​សណ្តាប់ធ្នាប់ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បាន​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​សង្កាត់ ចុះ​រៀបចំ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៣០​ខាង​លេ​ី ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ដេ​ី​ម្បី​ឲ្យ​ងាយស្រួល​ក្នុងការ​ធ្វេ​ី​ចរាចរណ៍​ដូច​ធម្មតា​វិញ ។​

ក្រោយ​រៀបចំ​សណ្ដាប់ធ្នាប់​ល្អ​ហើយ​បានដាក់​កម្លាំង​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព ជាប្រចាំ​ដើម្បី​សម្រួល​ចរាចរណ៍​មិនឱ្យ​មានការ​កកស្ទះ​ទៀត​ឡេ​ី​យ ៕​

 

អត្ថបទដែលជាប់ទាក់ទង