ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ស្នើអោយបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង មេត្តារួសរាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅត្រឹមខែមករានេះ

123

ភ្នំពេញ៖  ដើម្បីចៀសវាងការអនុវត្តនូវវិធានការផ្សេងៗបន្តបន្ទាប់ទៀតនោះ  រដ្ឋបាលរាជធានីភ្នំពេញបានស្នើសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង មេត្តារួសរាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ឱ្យបាន ទាន់ពេលវេលាកំណត់ នៅត្រឹមខែមករា ឆ្នាំ២០២១នេះ។

  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសារព័ត៌មានយើងទទួលបាននាព្រឹកថ្ងៃទី១២មករានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យដើមថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ជ្រាបថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែធ្នូ ឆ្នាំ២០២០។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបាន បង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែវិច្ឆិកា និងខែមុនៗ កន្លងមក ក្នុងឆ្នាំ២០២០រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្ត វិធានការដោយកត់ត្រាជាបំណុលរួចហើយ។ ដើម្បីចៀសវាងការអនុវត្តនូវវិធានការផ្សេងៗបន្តបន្ទាប់ទៀត សូម បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារួសរាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ឱ្យបាន ទាន់ពេលវេលាកំណត់ នៅត្រឹមខែមករា ឆ្នាំ២០២១នេះ។

  ចំពោះនីតិវិធីនៃការបង់សេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សូមប្រើប្រាស់លេខសំគាល់ អតិថិជន ID (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ហារទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ., ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា eMONEY, TrueMONEY, លីហួរវេរលុយ និងPiPayសម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកសាលារាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុក ផ្លូវការ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០៨៧ ២៥៨ ៨៣៥។

    ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព៕

 

អត្ថបទដែលជាប់ទាក់ទង