ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ មកពីសង្កាត់ព្រៃស ខណ្ឌដង្កោបានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ

172

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ ដឹកនាំដោយ លោកស្រី គឹម ញឹប អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៥០គ្រួសារ ដែលអញ្ជើញមកពីសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅឱកាសនោះលោកស្រីអភិបាលខណ្ ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់គ្រួសារទាំងអស់។
លោកស្រីបន្តថា៖អំណោយមនុស្សធម៌ដែលបានយកទៅចែកជូនបងប្អូននាពេលនេះក្នុង០១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេស, ទឹកស៊ីអ៊ីវ០១យួរ, ឆ្នាំងបាយ ឬធុងទឹកកក ឬខ្ទាឆា ឬបំពង់ទឹកក្ដៅ ឬចានស្រាក់ ចំនួន០១, ឃីត០១កញ្ចប់ នឹងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង