ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ហាមឃាត់ការផ្សព្វផ្សាយ លក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាសតាមប្រព័ន្ធអនឡាញ)

70

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជម្រាបជូន ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការ ពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានក្រុមគណនីឈ្មោះ Cambodia Mask Market – ទីផ្សារ ម៉ាស កម្ពុជា និងគណនីដទៃទៀតដូចជា Mask Store កំពុងផ្សព្វផ្សាយលក់ឧបករណ៍បរិក្ខារពេទ្យ(ម៉ាស់) តាម ប្រព័ន្ធអនឡាញ។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ ឬឧបករណ៍បរិក្ខារពេទ្យ(ម៉ាស) គ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជីកាពីក្រសួងសុខាភិបាល ហើយការលក់ផលិតផលទាំងនេះ អាចប្រព្រឹត្តទៅបានតែនៅក្នុងឱសថស្ថាន ឱសថស្ថានរងស្របច្បាប់តែប៉ុណ្ណោះ។

ក្រសួងសុខាភិបាល សូមជូនដំណឹងដល់ម្ចាស់ក្រុមគណនី Carrybodia Mask Market – ទីផ្សារម៉ាស កម្ពុជា គណនី Mask Store ក៏ដូចជាគណនីដទៃទៀតថា ការលក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាស) តាមប្រព័ន្ធអនឡាញជាសកម្មភាពខុសច្បាប់ ដែលការលក់ផលិតផលទាំងនេះតម្រូវឱ្យលក់តាមឱសថស្ថាន ឱសថស្ថានរង ស្របច្បាប់ ហើយត្រូវមានលេខទិដ្ឋាការ ឬបញ្ចិកាពីក្រសួងសុខាភិបាល។ ការលក់ឧបករបរិក្ខារពេទ្យតាមប្រព័ន្ធ អនឡាញមិនមានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចណាឡើយ ដូចនេះវាអាចជម្រុញឱ្យមានផលិតផលក្លែង ក្លាយ ឬអន់គុនភាព ដែលអាចប៉ះពាល់ដល់ផលប្រយោជរបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សុខភាព និង សុវត្ថិភាពរបស់អ្នកប្រើប្រាស់ផងដែរ។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់ក្រុមគណនីខាងលើ ដែល អនុញ្ញាតឱ្យមានការផ្សព្វផ្សាយលក់ម៉ាសយ៉ាងអនាធិបតេយ្យ និងគណនីពាក់ព័ន្ធដទៃទៀត ដែលបាននាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ឧបករណ៍បរិក្ខារពេទ្យ(ម៉ាស់ ឱសថជាធរមាន ) ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង៕

អត្ថបទដែលជាប់ទាក់ទង