គ្រោះថ្នាក់ចរាចរថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្លាប់៥នាក់ របួស៦នាក់
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក(យប់៥លើក) បណ្តាលឲ្យស្លាប់ ៥នាក់(ស្រី២នាក់) របួសធ្ងន់ ៥នាក់(ស្រី២នាក់) របួសស្រាល ១នាក់(ស្រី) មិនពាក់មួកសុវត្ថិភាពេលគ្រោះថ្នាក់ ៦នាក់(យប់២នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរទាំង ៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូ ៦គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ១គ្រឿង និងយានផ្សេងៗ ២គ្រឿង ។មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៤លើក(ស្លាប់៣នាក់) , មិនគោរពសិទ្ធិ ៣លើក(ស្លាប់១នាក់) និងបត់គ្រោះថ្នាក់ ១លើក(ស្លាប់១នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៥លើក ផ្លូវខេត្ត ២លើក ផ្លូវលំ ១លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តតូច ៤លើក រថយន្តច្នៃ ១លើក ។ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តសៀមរាប ១លើក ស្លាប់១នាក់ របួស១នាក់(ស្រី), កំពង់ឆ្នាំង ២លើក ស្លាប់១នាក់(ស្រី) របួស៣នាក់(ស្រី២នាក់), បន្ទាយមានជ័យ ១លើក ស្លាប់១នាក់(ស្រី), មណ្ឌលគិរី ១លើក ស្លាប់១នាក់ និងខេត្តព្រះសីហនុ ១លើក ស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស រយៈពេល១០ គឺថ្ងៃទី១-១០ ខែសីហា ឆ្នាំ២០១៨ កើតឡើងចំនួន ៧៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣៦នាក់ របួសសរុប ៩៧នាក់ របួសធ្ងន់ ៦១នាក់ របួសស្រាល ៣៦នាក់ ៕