ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ខណ្ឌដង្កោ ប្រជុំ​ដាក់​ផែនការ​ដើម្បី​ត្រួតពិនិត្យ​និង​ពង្រឹង​កិច្ចការ​ត្រួតពិនិត្យ អាវុធជាតិផ្ទុះ​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាច​ណ៍​ផ្លូវគោក

113

 

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមករា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌដង្កោ​បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌដង្កោ ក្រោម​វត្តមាន​លោកស្រី គឹម ញឹ​ប អភិបាលខណ្ឌ​ដង្កោ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ​និង ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង នាយក​-​នាយករង​រដ្ឋបាល អធិការនគរបាល​ខ​ណ្ឌ អាវុធហត្ថ​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា​៖​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌដង្កោ​លោកស្រី​អភិបាលខណ្ឌ​ដង្កោ​បាន​ណែនាំ​ដល់​សង្កាត់​ទាំងអស់​និង​សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​ខណ្ឌ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​សំខាន់​ទៅលើ​ការត្រួតពិនិត្យ និង​ពង្រឹង​កិច្ចការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​គ្រឿងញៀន គ្រឿង​ស្រវឹង និង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាច​ណ៍​ផ្លូវគោក​ឱ្យបាន​ជាប់​ជាប្រចាំ និង ជាពិសេស​ការអនុវត្ត​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​និង​កិច្ចការ​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​និង របៀបរៀបរយ​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌដង្កោ ៕​

  

អត្ថបទដែលជាប់ទាក់ទង