ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​ទីទ័លក្រ​២០​គ្រួសារ នៅ​សង្កាត់​ទន្លេបាសាក់ បានទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

114

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២១​នេះ​អនុសាខា​កាកបាទក្រហម​ខណ្ឌចំការមន បានរៀបចំ​ពិធី​ចែក​អំណោយ​មនុស្សធម៌រ​បស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​គ្រួសារ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន ២០​គ្រួសារ ដែល​រស់នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​
​ក្រោម​អធិបតីភាព​លោក ថេ​ង សុ​ថុល ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​

​នាឱកាស​នោះ​ផងដែរ ក្នុងនាម ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ លោក​ប្រធាន​គណៈកម្មាធិការ​អនុសាខា​ខណ្ឌ បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែបាន​គិតគូរ​យក​ចិត្ត​ទុកដាក់​ជាប់​ជានិច្ច​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ គ្រប់​ក្រុមគ្រួសារ និង​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ពោល “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​“ ។

​ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ការពារ​រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដេ​ី​ម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ទាំងអស់គ្នា ដោយ​ផ្តើមចេញពី​ខ្លួន​យើង​៕​

អត្ថបទដែលជាប់ទាក់ទង