ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានដាក់លូតាមបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីស្តុបពេទ្យអង្គឌូងដល់វិមានឯករាជ្យនឹងបញ្ជប់នៅបំណាច់ខែកញ្ញា២០១៨

193
ភ្នំពេញ៖ ការដ្ឋានដាក់លូតាមបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីស្តុបពេទ្យអង្គឌូងដល់វិមានឯករាជ្យ ស្ថិតក្នុងអាណាចក្រខណ្ឌដូនពេញ គ្រោងនឹងបញ្ជប់នៅបំណាច់ខែកញ្ញា២០១៨ខាងមុខនេះហើយ ក្រោយពីការដ្ឋាននេះបានចាប់ផ្តើមដំណើរការដ្ឋានអស់រយៈពេលជាង១ខែកន្លងមកនេះ។
   លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា ការដ្ឋាននេះ
ដាក់លូបានចំនួនជាង៣០០កង់ហើយ នៅចំណុចរោងកុនលុច្ស និងនៅមុខសាលាបឋមសិក្សាព្រះនរោត្តម ហើយមកដល់ពេលនេះ កំពុងដាក់លូនៅចំណុចធនាគារជាតិកម្ពុជាបន្តទៀត។
   លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ការដ្ឋានដាក់លូនេះនឹងប្រើប្រាស់រយៈពីរខែ ដោយចាប់ពីខែកក្កដា រហូតដល់បំណាច់ខែកញ្ញាខាងមុខនឹងបញ្ចប់ជាស្ថាពរ
ដោយសារតែ តំបន់នេះមានលូចាស់ស្រាប់ដោយកន្លែង នឹងត្រូវដាក់លូថ្មីដោយកន្លែង ហើយប្រព័ន្ធលូមួយខ្សែនេះ អាចរំដោះទឹកលើមហាវិថីព្រះនរោត្តម ពីវត្តភ្នំ ចុះមកផ្លូវ១៥៤ បន្តទម្លាក់ទៅប្រព័ន្ធលូនៅផ្លូវលេខ២៤០ ក្នុងខណ្ឌដូនពេញ៕

អត្ថបទដែលជាប់ទាក់ទង