វគ្គបណ្តុះបណ្តាល ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ទនៈនៅតាមស្ថានីយ ដេប៉ូ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំវគ្គបណ្តុះបណ្តាល ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ទនៈនៅតាមស្ថានីយ ដេប៉ូ ក្រោមអធិបតីភាពឯកឧត្ដម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពី ឯកឧត្តម លោក អគ្គនាយករង និងលោក លោកស្រី ម្ចាស់ស្ថានីយ និងដេប៉ូផ្គត់ផ្គង់ប្រេងឥន្ទនៈ ក្នុងរាជធានីភ្នំពេញ។
ក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្ដម ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើបទបង្ហាញអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ទនៈនៅតាមស្ថានីយ ដេប៉ូ ដើម្បីឱ្យលោក លោកស្រី ម្ចាស់ស្ថានីយ/ដេប៉ូផ្គត់ផ្គង់ប្រេងឥន្ទនៈ បានយល់ច្បាស់អំពីច្បាប់។
វគ្គបណ្តុះបណ្តាលនេះបង្កើតឡើង ក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖
•ធានាឱ្យមានការអនុវត្តអាជីវកម្មចែកចាយប្រេងឥន្ទនៈប្រកបដោយសុចរិត និងស្មើភាព
• លើកកម្ពស់ការប្រកួតប្រជែង ស្មោះត្រង់
• ធានាទីផ្សារក្នុងស្រុកប្រកបដោយទំនុកចិត្តពីអ្នកប្រើប្រាស់
• មិនមែនជាការដាក់បន្ទុកដល់វិស័យឯកជន
• អនុវត្តច្បាប់ចំពោះអ្នកបំពាន តាមរយៈការពិន័យអន្តរការណ៍ ឬវិធានការតុលាការក្នុងករណីមិនរាងចាល។