ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ប្រើប្រាស់សរុបចំនួន ១.៨១០គីឡូក្រាម ត្រូវបានសមត្ថកិច្ចនៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការដុតកម្ទេចចោល

127

(ខេត្តបាត់ដំបង)៖ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដោយមានការចូលរួមពី អាជ្ញាធរដែនដី បានធ្វើការដុតកម្ទេចចោលនូវទំនិញចម្រុះដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១.៨១០គីឡូក្រាម ការដុតកម្ទេចនេះដែរ បានធ្វើឡើងនៅទីលានចាក់សំរាមស្ថិតនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការអញ្ចើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត និងលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ ឆែករកឃើញ និងរឹបអូសបានពីតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត និងផ្សារនានា នៅក្នុងខេត្តបាត់ដំបង ក្នុងឆ្នាំ២០២០ កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង