ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទន្លេមេគង្គខេត្តក្រចេះ ឡើងមកដល់ចំណុចប្រកាសអាសន្នហើយ

94

ក្រចេះ៖លោកវ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី១១ខែសីហាឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកជំនន់ ទន្លេមេគង្គនៃខេត្តក្រចេះ មកដល់ចំណុចប្រកាសអាសន្នហើយ កម្ពស់ទឹកទន្លេមេគង្គ២២ម៉ែត្រ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន។

លោកអភិបាលខេត្តក្រចេះ បានថ្លែងថា ដើម្បីធានាបាននូវការបន្តការពារសន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងទន្លេមេគង្គ តាមតំបន់កំពុងរងផលប៉ះពាល់ និងតាមតំបន់មួយចំនួន ដែលអាចរងផលប៉ះ ពាល់ពីទឹកជំនន់ទន្លេមេគង្គនេះ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ សូមប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ យកអស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ ទន្លេមេគង្គដែលកំពុងឡើងសន្សឹមៗ ដល់កម្រិតកម្ពស់២២ម៉ែត្រ ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ ប្រជាពលរដ្ឋក្នុងមូលដ្ឋានលិចលង់ ពិសេសប្រជាពលរដ្ឋនៅតាមមាត់ព្រែក និងមាត់ទន្លេមេគង្គ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយចាត់តាំងកម្លាំងសរុប និងធម្យោបាយសរុប អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងទីទួលខ្ពស់ៗ ឲ្យបានទាន់ពេលវេលា និងរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

អត្ថបទដែលជាប់ទាក់ទង