គ្រោះថ្នាក់ចរាចរថ្ងៃទី១១ សីហា កើតឡើង ៥លើក ស្លាប់៣នាក់ រងរបួសធ្ងន់ស្រាល៧នាក់
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកើតឡើង ចំនួន៥លើក(យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ប្រុស) រងរបួសធ្ងន់៥នាក់ (ស្រី២នាក់) និងរងរបួសស្រាល២នាក់(ស្រី) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរ ៣នាក់ ( យប់២នាក់ )។
យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចររួមមានៈ ល្មើសល្បឿន ២លើក (ស្លាប់២នាក់), មិនគោរពសិទ្ធ ២លើក(ស្លាប់ ១នាក់) ប្រជែង ១លើក បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ៩គ្រឿង រួមមាន ម៉ូតូ ចំនួន៤គ្រឿង រថយន្តធុនតូច ចំនួន៤គ្រឿង និងរថយន្តធំ ១គ្រឿង។យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តធុនតូច ចំនួន៣លើក គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៥លើក។ រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តក្រចេះ ២លើក ស្លាប់ម្នាក់ របួស ៥នាក់(ស្រី៣នាក់) ស្វាយរៀង ១លើក ស្លាប់ម្នាក់ របួសម្នាក់ និងខេត្តព្រះវិហារ ១លើក ស្លាប់ម្នាក់។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរទូទាំងប្រទេស រយៈពេល១១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន ៨៣លើក ស្លាប់ចំនួន៣៩នាក់ របួសសរុបចំនួន១០៤នាក់ របួសធ្ងន់ ៦៦នាក់ របួសស្រាលចំនួន៣៨នាក់ ។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី១០ ខែសីហា ដល់ម៉ោង១៤ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ រួមមាន ៖ មធ្យោបាយចូលគោលដៅ ១៣៨៨ គ្រឿង (ម៉ូតូ៤៨ភាគរយ) មធ្យោបាយល្មើស ១៣៦គ្រឿង (ម៉ូតូ៥២ភាគរយ) អប់រំ ៤៥គ្រឿង (ម៉ូតូ៣៣ភាគរយ) ពិន័យ ៩១ គ្រឿង (ម៉ូតូ១០០ភាគរយ) ៕