ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិតជាសាហាវបាញ់សម្លាប់មួយគ្រួសាតហើយដុតផ្ទះបំបាត់ភស្ដុតាង សមត្ថកិច្ចកំពុងស្រាវជ្រាវ ដោយមានសំបកកាទុសកាំភ្លើង

54

ខេត្តក្រចេះ​៖​ករណី​ឆេះ​ផ្ទះ​ស្លាប់​មួយ​គ្រួសារ​មាន​គ្នា​៤នាក់​ ដែល​ជំហាន​ដំបូង​សមត្ថកិច្ច​សង្ស័យ​ថា​ ជា​អំពើ​ឃាតកម្ម​ ។

ហេតុការណ៍នេះ​ កើតឡើង​នៅ​ចំណុច​កោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។ករណីខាងលើនេះសមត្ថកិច្ចសន្និដ្ឋានទំនងអាចកើតឡើងរយៈពេលពីរបីថ្ងៃមកហើយ។
សមត្ថកិច្ចបន្តថា៖ក្នុងនោះមានជនរងគ្រោះ មាន៤នាក់
ទី១​ ៖​ ឈ្មោះឆុំ ឈាន ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាឪពុក។ទី២​ ៖​ ឈ្មោះជួន សុខនាង ភេទស្រី​ អាយុ៣៦ឆ្នាំត្រូវជាប្រពន្ធ ។ទី៣​ ៖​ ឈ្មោះឈាន ភឹមសី ភេទប្រុស​ អាយុ១១ឆ្នាំត្រូវជាកូន។ទី៤​ ៖​ ឈ្មោះឈាន វណ្ណី ភេទស្រីអាយុ៩ឆ្នាំត្រូវជាកូន។
គេកំពង់ឆ្ងល់ថាហេតុអ្វីក្រុមគ្រួសារមួយនេះមករស់នៅក្នុងព្រៃហើយគ្មានសាច់ញាតិនិងអ្នកនៅជិតខាងណាងដឹងថាមានសាច់ញាតិនៅទីណាទេហើយហេតុអ្វីគេបាញ់សម្លាប់ចោលរួចដុតផ្ទះថែមទៀតឬមួយក៏ជាក្រុមគ្រួសារមានបញ្ហាមិនល្អកន្លងមកទេដឹង។

ករណីនេះដែរមកដល់ពេលនេះជនសង្ស័យមិនទាន់បានស្គាល់អត្តសញ្ញាណ​នៅឡើយទេបើគិតត្រឹមល្ងាចថ្ងៃទី១២​ ខែ​សីហា​ នេះ​ ។ សមត្ថកិច្ចសន្និដ្ឋានថាក្រោយពីជនសង្ស័យធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយក៏បាន​ដុតផ្ទះនិងសាកសពដើម្បីបង្វែងដានជាគ្រោះ​អគ្គិភ័យ​។

នៅកន្លែងកើតហេតុគេបានប្រទះឃើញមានសំបកកាំភ្លើងដែលជាតម្រុយក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចផងដែរ។សមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍ដល់កម្លាំងសមត្ថកិច្ច។

មកដល់ពេលនេះសាកសពជនរងគ្រោះទាំង៤ត្រូវសមត្ថកិច្ចក៏បានរៀបចំប្រមូលបញ្ចុះទុកបណ្តោះអាសន្នរង់ចាំស្រាវជ្រាវរកសាច់ញាតិជាក្រោយ៕

អត្ថបទដែលជាប់ទាក់ទង