គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ”ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព “និងកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់
ភ្នំពេញ៖កាលពីថ្ងៃទី៣ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌទួលគោកបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោកឯក ឃុនដឿន អភិបាលខណ្ឌនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និង ការអនុវត្តច្បាប់ស្ដីពីចរាចណ៍ផ្លូវគោកឱ្យបានជាប់ជាប្រចាំ។
ក្នុងកិច្ចប្រជុំនោះដែរលោកអភិបាលខណ្ឌទួលគោកបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាតដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទួលគោកទាំងអស់ឱ្យយកចិត្តទុកដាក់ជាពិសេសលើការអនុវត្តគោលនយោបាយ”ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព “និងកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឱ្យបានល្អប្រសើរថែមទៀត ៕