ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំ​គណៈបញ្ជាការ​ឯកភាព ខណ្ឌចំការមន ផ្ដោត​សំខាន់​ការពារ​សន្តិសុខ​បុណ្យចូលឆ្នាំ​ចិន​និង​វៀតណាម​

56

 

​ភ្នំពេញ​៖​នៅ​សាលាខណ្ឌ​ចំការមន​ដែលមាន​ទីតាំង​ន​ឡ​តំបន់​កោះ​ពេជ្រ​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​បាន​ដឹកនាំ​ប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌចំការមន ជាមួយ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ លើ​របៀបវារៈ​សំខាន់ៗ​ដូចខាងក្រោម​៖
១-​សេចក្ដីរាយការណ៍ អំពី​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​ប្រចាំ​ខែមករា​
២-​ការផ្សព្វផ្សាយ​លិខិត​លេខ​០១​គន​ប របស់​រាជរដ្ឋាភិបាល អំពី​គោលនយោបាយ ”​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​”
៣-​មតិ​ចូលរួម​ពិភាក្សា​របស់​សមាជិក​-​សមាជិកា នៃ​អង្គប្រជុំ​
៤-​បញ្ហា​ផ្សេងៗ​និង​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការរៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​វៀតណាម​។​និង​ការត្រួតពិនិត្យ​វិធានការណ៍​ការពារ​សុវត្ថិភាព ចំពោះ​មេរោគ​កូ​វីដ​-១៩ តាម​ទីតាំង​អាជីវកម្ម​,​ការការពារ​ក្បួន​ឆ្លងកាត់​របស់​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​៕​

អត្ថបទដែលជាប់ទាក់ទង