ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអធិការប៉ូលិសកៀនស្វាយ !ចុះសាកសួរសុខទុក្ខ អតីតមេប៉ុស្ដិ៍ចូលនិវត្តន៍ ធ្លាក់ខ្លួនឈឺជាទម្ងន់ ដល់មន្ទីរពេទ្យ

62

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៩ខែកុម្ភះឆ្នាំ២០២១នេះ លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ ដែលអមដំណើរដោយ លោកនាយផ្នែកសេនាធិការ និង អស់លោក លោកស្រីដែលជា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ដោយបានចុះសាកសួរសុខទុក្ខនិង យកអំណោយជាថវិកា ទៅផ្ដល់ជូនដល់ដៃលោកនៅ សុីនឿន អតីតនាយប៉ុស្ដិ៍នគរបាល ឃុំកំពង់ស្វាយដែលបានចូលនិវត្តន៍ ហើយពេលនេះ ដោយធ្លាក់ខ្លួនឈឺជាទម្ងន់កំពុង សម្រាកព្យាបាលជម្ងឺដោយ វះកាត់សាច់ដុះក្នុងថ្លើមនៅ ឯមន្ទីរពេទ្យកេតុមាលា ហៅពេទ្យ១៧៩ដែល មានទីតាំងស្ថិតនៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញហើយពេលនោះ លោកអធិការកៀនស្វាយ ដោយបានជួយ ឧបត្ថម្ភនូវថវិកា៩០មុឺនរៀល ជូនដល់អតីតមេប៉ុស្ដិ៍ឃុំកំពង់ស្វាយ ដល់មន្ទីរពេទ្យ១៧៩។
ជាមួយគ្នានេះដែរលោកនៅ សុីនឿន អតីតមេប៉ុស្ដិ៍ឃុំកំពង់ស្វាយ និងក្រុមគ្រួសារគាត់ដោយ បានបង្ហាញពីអារម្មណ៍ពិតៗ របស់ពួកគាត់ដោយក្ដីរំភើបជាខ្លាំង ខណៈពេលឃើញវត្តមាន លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ និងក្រុមការងារនៃ អធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយ ដោយបានអញ្ជើញចុះមក សាកសួរសុខទុក្ខគាត់ដោយ ផ្ទាល់ដល់មន្ទីរពេទ្យ១៧៩ នាពេលនេះហើយសកម្មភាពនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងណាស់ ដល់រូបគាត់ដែលអតីតជាកូនចៅ និងក្រុមគ្រួសារដោយ មិនទុកអោយរូបគាត់និងក្រុមគ្រួសារស្ថិតនៅក្នុងភាពឯកោឡើយទោះបីរូបគាត់ចូលនិវត្តន៍ហើយក្ដី។ហើយសកម្មភាពចុះសាកសួរសុខទុក្ខកូនចៅ ពេលធ្លាក់ខ្លួនឈឺ ឬជួបការលំបាកផ្នែកជីវភាពនោះ គឺមិនមែនជាលើកទី១នោះទេ ដោយជានិច្ចកាល គឺលោកអធិការប៉ូលិសស្រុកកៀនស្វាយ តែងតែចុះមកសាកសួរសុខទុក្ខពេល កូនចៅក្រោមឱវាទ ពេលមានជម្ងឺដង្កាត់ផ្សេងៗ ឬមានធុរៈនិងប្រជាជនក្នុងមូលដ្ឋានផងដែរ តួយ៉ាងដូចនៅថ្ងៃនេះជាដើម៕

អត្ថបទដែលជាប់ទាក់ទង