ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ទាប់ពីអាក់ខានមួយឆ្នាំនោះ ការប្រកួតហែលទឹក ពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន ចាប់ផ្ដើមឡើងវិញ

97

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតហែលទឹកដណ្ដើម ពានរង្វានលោកព្រឹទ្ធាចារ្យហែម ថុនលើកទី៤ដែលត្រូវអាកខានមួយឆ្នាំ ដោយសារតែការរាត
ត្បាតនៃមេរោគកូវីដ ១៩នោះនឹងចាប់ផ្ដើមឡើងវិញហើយនៅឆ្នាំនេះ ។
បើតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធខ្មែរកីឡាហែលទឹកនោះថាការប្រកួតនឹងធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី១៩ និង២០កុម្ភៈ
ដោយធ្វើនៅអាងហែកទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង ។
លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថាការប្រកួតចែកចេញជា៣ប្រភេទគឺប្រភេទអាយុ
សម្រាប់កុមារាចាប់ពីអាយុ១០ដល់១១ឆ្នាំ ។ប្រភេទទី២សម្រាប់កុមារា កុមារីអាយុចាប់ពី១២ទៅ១៣ឆ្នាំ និង ប្រភេទទី៣សម្រាប់វ័យយុវជន យុវនារីដែលមានអាយុចាប់ពី១៤ដល់១៦ឆ្នាំ ។
សម្រាប់កុមារា កុមារីអាយុពី១០ដល់១១ឆ្នាំវិញ្ញាសាប្រកួតមានហែលរបៀបសេរីចម្ងាយ៥០ម៉ែត្រ ។ ហែលរបៀបកង្កែបចម្ងាយ
៥០ម៉ែត្រ ហែលរបៀបផ្ងារចមងាយ៥០ម៉ែត្រ និងវិញ្ញាសាហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ។
វិញ្ញាសាសម្រាប់ប្រភេទអាយុចាប់ពី១២ទៅ១៣ឆ្នាំដែលមានចំនួន៤វិញ្ញាសានោះគឺហែលរបៀបផ្ងារចម្ងាយ៥០ម៉ែត្រ ហែលរបៀប
មេអំបៅចម្ងាយ៥០ម៉ែត្រ ហែលរបៀបសេរីចម្ងាយ១០០ម៉ែត្រ និង វិញ្ញាសាហែលរបៀបកង្កែបចម្ងាយ១០០ម៉ែត្រ ។
វិញ្ញាសាសម្រាប់យុវជន យុវនារីដែលមានចំនួន៤វិញ្ញាសាដែរនោះគឺហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រហែលរបៀបផ្ងារចម្ងាយ
១០០ម៉ែត្រ ហែលរបៀបសេរីចម្ងាយ២០០ម៉ែត្រ និង ហែលរបៀបកង្កែបចម្ងាយ២០០ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង