ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះម៉ូតូលឿន បុកពីក្រោយរថយន្តកុងតឺន័រ ចតចោលនៅលើចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​

52

​ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូលឿនពេក ជ្រុលទៅបុកពីក្រោយរថយន្ត​កុងតឺន័រ​ចត​ចោល​នៅលើ​ដងផ្លូវ ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​។ ចំណែក​តៃកុង​រថយន្ត​បើកទ្វា​រត់គេចខ្លួន​បាត់​ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង​៧ និង​៥០ នាទី​យប់​ថ្ងៃ​អង្គារ​ទី​៩ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុច​មុខ​ក្រេ​ន​ភ្នំពេញ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ​ហៅ​ក្រៅ តាក់ ម៉ា ភេទ​ប្រុស​អាយុ ២០​ឆ្នាំ​ជាង មាន​ប្រពន្ធ​និង​កូន​ក្នុង​ផ្ទៃ​ប្រាំ​៨​ខែ បច្ចុប្បន្ន​ស្នាក់នៅ​ខាង​ប្រពន្ធ​នៅ​ប្រសិទ្ធិ៍​
​មាន​ស្រុកកំណើត​នៅ​ខាង​ខេត្តកណ្តាល​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​
​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ក្បាល​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​3-D 3779 ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ ខណៈ​ភ្លាម​នោះដែរ​ស្រាប់​តែមាន​បុរស​
​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ទ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ 1-FD2309 ចេញពី​ធ្វើការ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​មិន​ប្រយ័ត្ន​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ចំណែក​ម៉ូតូ​វិញ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ ចុះមក​ដល់​រួច​រាយការណ៍​បន្តទៅ​ឲ្យ​ខាង​ជំនាញ​ក្រុង ចុះមក​វាស់វែង​យក​ម៉ូតូ​និង​រថយន្ត​កុងតឺន័រ ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង