ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​រកស៊ី​លក់​គ្រឿងញៀន ត្រូវ​ប៉ូលិស​បង្ក្រាប​

62

 

​កណ្ដាល ៖ លោក​អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​ព្រុំ សំណាង បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​នេះ​ថា ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)​នៅ​ចំណុច ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ជនសង្ស័យ ០៣ នាក់​៖
ទី​១- ឈ្មោះ​បាន ម៉ុង​កា​រ៉ាត់ ហៅ​ម៉ាប់ ភេទ​ប្រុស​អាយុ​២៥ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​
​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ (​ឃាត់ខ្លួន​)
​ទី​២- ឈ្មោះ​សោម សា​រ៉ុង ហៅ​អន្ទង់ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ជនជាតិខ្មែរ​
​មុខរបរ​មិន​ពិតប្រាកដ​
​មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ (​ឃាត់​ខ្កួ​ន​)​និង​ទី​៣-​ឈ្មោះ​ស៊ុម ផាន់​ណា ហៅ​ទៀក ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​
​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​ជាង​ថតរូប​(​គេចខ្លួន​)

វត្ថុតាង​ចាប់យក​រួមមាន​៖១ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០៣​កញ្ចប់​
​តូច​០២​កញ្ចប់​-​ធំ​០១​កញ្ចប់ ២ – សម្ភារ​វិច​ខ្ចប់ ប្រើប្រាស់​មួយចំនួន​។​
លោក​អធិការ​បន្តទៀតថា ដោយ​កាលពី​រសៀល​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ ដោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​បានផ្តល់​ព័ត៌មាន​ប្រាប់ កម្លាំង​សម​ត្ត​កិច្ច​ថា​: មាន​សកម្មភាព​ជួញដូរ​គ្រឿង​ញឿ​ន​(​ម៉ា​ទឹកកក​)​នៅ​ចំណុចកើតហេតុ​ខាងលើ​។​

​ក្រោយពី​ទទួល​ព័ត៌មាន​បាន​ភ្លាម​កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ បាន​ចុះ​ដល់​ចំណុចកើតហេតុ​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ​បាន ម៉ុង​កា​រ៉ាត់​ហៅ​ម៉ាប់ ភេទ​ប្រុស​និង​ឈ្មោះ​សោម សា​រ៉ុង​ហៅ​អន្ទុង​ភេទ​ប្រុស រួម​ហ្នឹង​វត្ថុតាង​ថ្នាំញៀន​ចំនួន​០៣​កញ្ចប់​(​តូច​២​កញ្ចប់​.​ធំ​១​កញ្ចប់​) នឹង​វត្ថុតាង​មួយចំនួន​ផ្សេងទៀត រួច​កំលាំង​ក៏បាន​ប​ញ្ចូ​ន​ជនសង្ស័យ​រួម​ហ្នឹង​វត្ថុតាង​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ដើម្បី​សួរនាំ​។​

នៅ​ចំពោះមុខ​សម​ត្ត​កិច្ច​ជនសង្ស័យ​បាន​សារភាពថា វត្ថុតាង​ថ្នាំញៀន​ចំនួន​០៣​កញ្ចប់​(​តូច​០២​កញ្ចប់​.​ធំ​០១​កញ្ចប់​)​ខាងលើ គឺ​ពិតជា​របស់ខ្លួន​ពិតប្រាកដ​មែន​ដោយ​ខ្លួន​បាន​ទិញ​មកពី​ឈ្មោះ​ស៊ុម ផាន់​ណា ហៅ​ទៀក​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ពពាលខែ​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​ក្នុង​០១​កញ្ចប់​ធំ​តំលៃ​២០០០០០៛(​ម្ភៃ​មឺ​ន​រៀល​) ដើម្បី​យកទៅ​វិច​ខ្ចប់ លក់​បន្ត ខ​ណះ​កំពង់​ដើរទៅ​ធ្វើការ​វិច​ខ្ចប់​ក៏ត្រូវ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​តែម្តង​។​

​ក្រោយពី​ទទួលបាន​ចំលើយសារភាព​ពី​ជនសង្ស័យ​ខាងលើ​កំលាំង​បាន​សុំ​គោល​ការ​ពី​លោក​អធិការនគរបាល​ស្រុក​កៀនស្វាយ បង្កើត​គ​ណះ​ក​ម្មា​ការត្រួតពិនិត្យ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ​ស៊ុម គ​ន្ថា ហៅ​ធា​វី ភេទ​ស្រី​អាយុ​៣៦ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ពពាលខែ​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​(​ត្រូវជា​បងស្រី​បង្កើត​របស់​ឈ្មោះ​ស៊ុម ផាន់​ណា​ហៅ​ទៀក​)​ដោយមាន​ការចូលរួម​ពី​កំលាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ដីឥដ្ឋ លោក​មេឃុំ​ដីឥដ្ឋ​ក្រុមប្រឹក្សាឃុំ​លោក​មេភូមិ​និង​សាមីខ្លួន​ម្ចាស់ផ្ទះ​ផ្ទាល់ ក្រោយពី​ត្រួតពិនិត្យ​ឆែកឆេរ​រួច​ជា​លទ្ធផល​គឺ​មិនឃើញ​អ្វី​គួរអោយកត់សំគាល់​នោះទេ ហើយគ​ណះ​ក​ម្មា​ការ​ក៏​មិនបាន​ធ្វើការ​ដកហូត​វត្ថុតាង​អ្វី​ពី​ផ្ទះ​របស់​ឈ្មោះ​ស៊ុម គ​ន្ថា​ហៅ​ធា​វី​នោះដែរ​។
​ចំណែក​ជនសង្ស័យ​ទាំងពីរ​នាក់​ក្រោយពី​សួរនាំ​រួច​រួម​ហ្នឹង​វត្ថុតាង​បាន បញ្ចូនទៅ​កាន់​ផ្នែក​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​នីតិវិធី និង​គោរព​សុំ​គោលការណ៍​មេ​ស្រាវជ្រាវ​តាមរក​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ុ ផាន់​ណា ហៅ ទៀក ភេទ​ប្រុស​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង