លោកអភិបាលខណ្ឌច្បារអំពៅ. អធិការប៉ូលិសច្បារអំពៅ ចុះសួរសុខទុក្ខអតីតនាយរងប៉ុស្ដិ៍ប៉ូលិសសង្កាត់ក្បាលកោះធ្លាក់ខ្លួនឈឺនៅផ្ទះ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២១ នេះក្រុមការងារសមាគមអតីតយុទ្ធជនខណ្ឌ ច្បារអំពៅ ដែលដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និង លោក ម៉ៅ សឿត អធិការនគរបាលដ្ឋានខណ្ឌ ច្បារអំពៅ និងជាប្រធានសមាគមអតីតយុទ្ធជនខណ្ឌច្បារអំពៅ អមដំណើរដោយលោក ឃី សុង ចៅសង្កាត់ក្បាលកោះ ដោយបានចុះសួរសុខទុក្ខនិងយកអំណោយរបស់ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ទៅផ្ដល់ជូនលោក ឌុក វ៉ាន់ថា អតីតនាយរងប៉ុស្តិ៍រដ្ឋបាលក្បាលកោះ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋានគាត់ផងដែរ។
អំណោយរួមមាន ៖ទឹកត្រី ទឹកសុីអុីវ,ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកក្រូ,អង្ករចំនួន ៥០ គីឡូក្រាម ,ប្រេងឆា អំបិល និង ថវិកាចំនួ ន ១,០០០,០០០ រៀល ផងដែរ។
ជាមួយគ្នានោះដែរលោកឌុក វ៉ាន់ថា អតីតនាយរងប៉ុស្ដិ៍ប៉ូលិសសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ និង ក្រុមគ្រួសារគាត់ដោយបានបង្ហាញពីអារម្មណ៍ពិតៗរបស់ពួកគាត់ដោយក្ដីរំភើបជាខ្លាំងខណៈពេលឃើញវត្តមានលោកអភិបាលខណ្ឌច្បារអំពៅ និង លោកអធិការប៉ូលិសខណ្ឌច្បារអំពៅព្រមទាំងក្រុមការងារខណ្ឌ ,សង្កាត់ ,ដោយបានអញ្ជើញចុះមកសាកសួរសុខទុក្ខគាត់ដោយផ្ទាល់ដល់លំនៅស្ថាននាពេលនេះហើយសកម្មភាពនេះគឺបង្ហាញពីការលើកទឹកចិត្តដំធំធេងណាស់ដល់រូបគាត់ដែលជាអតីតកូនចៅ និង ក្រុមគ្រួសារដោយមិនទុកអោយរូបគាត់និងក្រុមគ្រួសារស្ថិតនៅភាពឯកោឡើយ។ហើយសកម្មភាពចុះសាកសួរសុខទុក្ខកូននៅពេលធ្លាក់ខ្លួនឈឺឬជួបការលំបាកផ្នែកជីវភាពនោះគឺមិនមែនជាលើកទី១នោះទេដោយជានិច្ចកាលលោកអភិបាលខណ្ឌ និង លោកអធិការប៉ូលិសខណ្ឌច្បារអំពៅតែងតែចុះមកសាកសួរសុខទុក្ខពេលកូនចៅនៅក្រោមឱវាទពេលមានជម្ងឺដង្កាត់ផ្សេងៗឬមានធុរៈជួបការលំបាកនិងបងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋានផងដែរតួរយ៉ាងដូចនៅថ្ងៃនេះជាដើម៕