ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៩ នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​ដឹក​មាន់ បុក​ជាមួយ​ឡិច​ស៊ី​សបញ្រ្ចាសទិសគ្នា

91

​ស្ទឹងត្រែង ៖មនុស្ស​ចំនួន ៩​នាក់រងរបួស​ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កូរ៉េ​ដឹក​មាន់​ បុកគ្នា​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស នៅ​ព្រំប្រទល់​ឃុំ​ស្រែ​ឫស្សី និង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង វេលា​ម៉ោងជាង ១២ ថ្ងៃត្រង់​ទី​១៣ ខែកុម្ភៈ ឆ្នាំ ២០២១​។​

​ប្រភពពី​មន្ត្រីនគរបាល​បាន​ប្រាប់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មាន​ចម្ងាយ​ប្រមាណ​ជា ១៧ គីឡូម៉ែត្រ ពី​ក្រុង​ស្ទឹងត្រែង លើ​កំណាត់​ផ្លូវជាតិ​លេខ ៩ នៅក្នុង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​
ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៩​នាក់ រងរបួស​ធ្ងន់​ស្រាល ក្នុងនោះ​មាន​ស្រី ២ នាក់​។ អ្នករងរបួស​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​ភ្លាមៗ​។ នៅក្នុង​ហេតុការណ៍​នោះ រថយន្ត​កូរ៉េ​ដឹក​មាន់ បានធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ពី​ព្រះវិហារ​មក​ខេត្តស្ទឹងត្រែង រីឯ​រថយន្ត​ឡិច​ស៊ិ​ស ពី​ស្ទឹងត្រែង​ទៅខាង​ខេត្តព្រះវិហារ​។ សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​សម្រួល​យក​រថយន្ត​ចេញពី​កន្លែងកើតហេតុ​។​​សមត្ថកិច្ច​មិនទាន់​ប្រាប់​ពី​អត្តសញ្ញាណ អ្នករងរបួស​នៅឡើយ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង