ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​ចាស់ជរា ប្រជាពលរដ្ឋ​ទីទាល់ក្រ ចំនួន ៥០​គ្រួសារ បានទទួល​អំណោយ​ពី​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដង្កោ​

54

 

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សៅរ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដង្កោ ដឹកនាំ​ដោយ ជ គឹម​ស៊ អភិបាលរងខណ្ឌ និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដង្កោ តំណាង​លោកស្រី គឹម ញឹ​ប អភិបាលខណ្ឌ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដង្កោ បាន​ចុះសាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌រ​បស់​កាកបាទក្រហមកម្ពុជា ជូន​ដល់​ចាស់ជរា ប្រជាពលរដ្ឋ​ទីទាល់ក្រ ចំនួន ៥០​គ្រួសារ ដែល​អញ្ជើញ​មកពី​សង្កាត់​គង​ន​យ ខណ្ឌដង្កោ ។​

​នៅក្នុង​ឱកាស​នោះ​លោក​ប្រធាន​អនុសាខា កាកបាទក្រហមកម្ពុជា​ខណ្ឌដង្កោ​បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​គ្រួសារ​ទាំងអស់​។

​មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា​៖​អំណោយ​មនុស្សធម៌​ដែល​លោ​កជ គឺ​ម​ស៊​រ អភិបាលរង​ខណ្ឌដង្កោ​បាន​នាំយកទៅ​ចែកជូន​ក្នុង​០១​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូក្រាម​, មី​០១​កេស​, ទឹកត្រី​០១​យួរ​, ត្រីខកំប៉ុង​១​យួរ​, ភួយ​០១, ឆ្នាំងបាយ ឬ​ចានស្រាក់ ឬ​កំសៀវ​ទឹក​ឬ ធុង​ទឹកកក​ឬ ចង្ក្រានហ្គាស ឬ​បំពង់​ទឹក​ក្ដៅ ០១, ឃី​ត​០១​កញ្ចប់ នឹង​ថវិកា​មួយចំនួន​។

​ជាមួយគ្នា​នោះ ព្រះ​តេជគុណ មាន បារាំង ចៅអធិការ​វត្ត​ប្រាសាទ បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​ជូន​ប្រជាពលរដ្ឋ​ទាំង​៥០​គ្រួសារ នូវ​ថវិកា​មួយចំនួន​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង