ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចូលឆ្នាំ​ចិន​២​ថ្ងៃ ១១-១២ ខែកុម្ភៈ ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវ​ជាង ៣.៤ ម៉ឺន​នាក់​

85

 

​សៀមរាប ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​៖ រយៈពេល​២​ថ្ងៃ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន ថ្ងៃទី​១១-១២ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទូទាំង​ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ជាង ៣.៤ ម៉ឺន​នាក់ ធ្លាក់ចុះ​ក្នុង​អត្រា​ខ្ពស់​។

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប លោក ង៉ូ​វ សេង​កាក់ បាន​ថ្លែងប្រាប់​ឱ្យដឹងថា សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​នៃ​ថ្ងៃ​ចូលឆ្នាំ​ចិន​ពីថ្ងៃ​ទី​១១-១២ ខែកុម្ភៈ ឆ្នាំ​២០២១ ភ្ញៀវទេសចរ​បានចេញ​ដើរ​កម្សាន្ត​ក្នុង​ខេត្តសៀមរាប​មាន​ចំនួន​ប្រមាណ​ជាង ៣.៤ ម៉ឺន​នាក់​។ ភ្ញៀវទេសចរ​បរទេស​មាន​ចំនួន ៤៨៤ នាក់ ថយចុះ ៩៤.២៧% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ដែលមាន​មាន​ចំនួន ៨,៤៤៣ នាក់​។​
​រីឯ​ភ្ញៀវទេសចរ​ខ្មែរ​មាន​ប្រមាណ ៣.៤ ម៉ឺន​នាក់ ក្នុងនោះ​ចូល​ទស្សនា​តំបន់​អង្គរ​មាន​ចំនួន​ប្រមាណ ២.៤ ម៉ឺន​នាក់ និង​ប្រមាណ ១ ម៉ឺន​នាក់ ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន និង​សហគមន៍​នានា​ក្នុង​ខេត្តសៀមរាប ដូចជា នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍​ព្រៃឈើ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ត្រាវ​កុដិ សហគមន៍​បឹង​ឈូក​បន្ទាយស្រី សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​។​

​លោក ង៉ូ​វ សេង​កាក់ បាន​បន្តទៀតថា ក្នុង​ថ្ងៃទី​១១ ខែកុម្ភៈ មាន​ចំនួន​ប្រមាណ ៥ ពាន់​នាក់ ថយចុះ ៩៣.៦៣% ហើយ​នៅក្នុង​ថ្ងៃទី​១២ ខែកុម្ភៈ មាន​ចំនួន​ប្រមាណ ២.៩ ម៉ឺន​នាក់​៕

អត្ថបទដែលជាប់ទាក់ទង