ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ជនជាតិ​ចិន​ម្នាក់ ​លោត​សម្លាប់ខ្លួនលើ​ស្ពាន​អាកាស​ថ្មើរជើង

168

 

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់សម្រេច​ចិត្ត​ឡើងលើ​ស្ពាន​អាកាស​ថ្មើរជើង លោត​សម្លាប់ខ្លួន​ទាំង​ព្រឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ស្ពាន​អាកាស​ថ្មើរជើង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនជាតិ​ចិន​ដែល​លោត​សម្លាប់ខ្លួន​ខាងលើនេះ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយមាន​ភិនភាគ សម្បុរ ស ចាក់​សាក់​ដៃ​ខាងឆ្វេង​ជា​អក្សរ​ចិន ស្លៀកខោ​ខូវប៊យ ពណ៌​ប្រផេះ និង​ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ស្លឹកឈើ​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជនជាតិ​ចិន​ខាងលើ បាន​ដើរ​ចុះ​ដើរ​ឡើង​នៅ​ម្តុំ​មុខ​ផ្សារ​ជម្ពូ​វ័ន មួយសន្ទុះ​ក្រោយមក​ក៏បាន​ឡើងទៅ​ឈរ​នៅលើ​ស្ពាន​អាកាស​ថ្មើរជើង បន្ទាប់មក​ក៏បាន​លើកដៃ​ទាំងពីរ​របស់គាត់ by by រួច​ក៏​លោត​ដាំទីង​ក្បាល​សំយុង​ចុះមក​មុន​ចុះមក​ក្រោម បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ជោកជាំ​ស្លាប់​មួយ​រំពេច​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ប៉ុស្តិ៍នគរបាល​ចោមចៅ​ទី​៣ បាន​ចុះមក​ការពារ​នៅ​កន្លែង​កើត និង​បាន​រាយការណ៍​ទៅខាង​ជំនាញ​ការិយាល័យ​កោសល្យវិច័យ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះមក​ពិនិត្យ​សព​បុរស​ជនជាតិ​ចិន​ខាងលើ​នៅ​កន្លែង​ហេតុ ។​
​បន្ទាប់ពី​ធ្វើការ​ពិនិត្យ​នៅ​ជុំវិញ​បរិវេណ​កន្លែងកើតហេតុ​រួច សមត្ថកិច្ច​ជំនាញ​បានបញ្ជាក់​ឲ្យ​ដឹងថា សព​បុរស​ខាងលើ​ពិតជា​បាន​លោត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ពុំមាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​ឃាតកម្ម​អ្វី​នោះទេ ។​
​ចំណែក​សព​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកមក​តម្កល់ទុក នៅ​វត្ត​ទឹកថ្លា ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង