ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​អគ្គិភ័យ​ថយចុះ​ចំនួន​៣​លើក បើ​ប្រៀបធៀប​រយៈពេល​៣​ថ្ងៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិចិន​-​វៀតណាម ឆ្នាំ​២០២០

116

 

​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គិភ័យ​ទូទាំងប្រទេស​រយៈពេល​៣​ថ្ងៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម (​គិត​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១) គឺ​កើតមាន​ចំនួន​១៤​លើក ។​

​ដូច្នេះ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​៣​ថ្ងៃ នៃ​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ឆ្នាំ​២០២០ ឃើញថា ក្នុង​ឆ្នាំ​២០២១​នេះ គ្រោះ​អគ្គិភ័យ​មានការ​ថយចុះ​ចំនួន​៣​លើក​(១៤/១៧​លើក​) ក្នុងនោះ ភ្នំពេញ ២​លើក ព្រះសីហនុ ១​លើក កំពង់ចាម ២​លើក ព្រះវិហារ​២​លើក សៀមរាប ១​លើក កំពង់ឆ្នាំង​១​លើក ប៉ៃលិន​២​លើក កំពង់ធំ ២​លើក និង​បាត់ដំបង​១​លើក សរុប​ចំនួន​១៤​លើក ។ ក្នុង​គ្រោះ​អគ្គិភ័យ​១៤​លើក​នោះ ដោយ​មូលហេតុ​ចរន្តអគ្គិសនី​៧​លើក ភ្លើង​ទៀនធូប​៣​លើក ឆេះ​ព្រៃ ៣​លើក និង​ក្តាប់​មិនបាន​១​លើក និង​ខូចខាត​ផ្ទះ​១១​ខ្នង ដើម​ស្វាយ​១៥៥០​ដើម រថយន្ត​២​គ្រឿង​៕

អត្ថបទដែលជាប់ទាក់ទង