ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្ស​ប្រជាជន​កម្ពុជា ធ្វើសកម្មភាព​នានា​បម្រើឱ្យ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ដែល​ធ្វើឱ្យ​អត្ថិភាព​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជិត ៧០​ឆ្នាំកន្លងមក

56

ខេត្តព្រៃវែង ៖ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ទីស្នាក់ការ​គណបក្ស​ខេត្តព្រៃវែង សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង និង​ខេត្តបាត់ដំបង អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​សក​ម្ម​ភាព​ការងារ​គណៈកម្មាធិការ​គណបក្ស​ខេត្តព្រៃវែង ឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១ និង​ការផ្សព្វផ្សាយ​របាយការណ៍ ស្ដីពី​សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស​ឆ្នាំ​២០២០ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​កណ្ដាល ។​

​យោងតាម​របាយការណ៍​កម្ម​ភាព​ការងារ​គណៈកម្មាធិការ​គណបក្ស​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ឆ្នាំ​២០២០​កន្លងមកនេះ គឺជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល​បាន​ជួបប្រទះ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង គ្រោះទឹកជំនន់​ទឹកភ្លៀង ដែល​បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត ទាំង​លើ​វិស័យ សេដ្ឋកិច្ច សង្គម​។ តែ​ទោះជា​យ៉ាងនេះ​ក្តី គណៈកម្មាធិការ​គណបក្ស​មូលដ្ឋាន​គ្រប់​ថ្នាក់​នៅក្នុង​ខេត្តព្រៃវែង តែង​បាន រួមសហការ ជាមួយ​ក្រុមការងារ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ជួយ​ខេត្ត និង​បណ្តា​អង្គការ​ចាត់តាំង​បក្ស បាន​ខិតខំ​បំពេញភារកិច្ច​ចុះ​ជាប់​តាម​មូលដ្ឋាន​ជាប្រចាំ​រួម​ប្រាស្រ័យ​ជាមួយ​សមាជិក​គណបក្ស និង​ប្រជាពលរដ្ឋ​ដោយ​មិនមាន​ការប្រកាន់ និន្នាការ​នយោបាយ ដើម្បី​អប់រំ ផ្សព្វផ្សាយ​ឲ្យ​មានការ​យល់ដឹង​អំពី គ្រោះថ្នាក់​នៃ​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩ ការ​ចុះជួយ​ប្រជាជន​ពី​គ្រោះ​ជំនន់​ទឹកភ្លៀង ក៏ដូចជា​ការផ្សព្វផ្សាយ​អំពី​សភាពការណ៍​វិវឌ្ឍន៍​ថ្មីៗ ។​

​ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ជួយ​ខេត្តព្រៃវែង​គ្រប់​ថ្នាក់ បានរួម​សហការ​ជាមួយ​គណៈកម្មាធិការ​គ​ណ​បក្ស​ខេត្ត ដោយមាន​ជា​ជួយឧបត្ថម្ភ​ជា​សម្ភារ ថវិកា​ពី​បណ្តា​សប្បុរសជន អាជីវករ ពាណិជ្ជករ ដែលមាន​ការជឿជាក់​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែង​បាន​សហការ​ជាមួយ​គណបក្ស​មូលដ្ឋាន ចុះ​ជួបនឹង​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ដើម្បី អប់រំ អំពី​ការចូលរួម​អនុវត្ត​វិធានការណ៍​នានា ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ កុំ​ឲ្យ​មានការ​ឆ្លង​រាលដាល​ចូលក្នុង​សហគមន៍ ការចូលរួម​ជួយ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​បាន​ចូលរួម​ស្តាប់​មតិ យោបល់​ការ​ថ្នាំងថ្នាក់ ក៏ដូចជា​សំណូមពរ​នានា​ពី​គាត់​ដើម្បី​ដោះស្រាយ ឬ រាយការណ៍​ជូន​ថា្នក់​លើ ហើយ​បាន​ណែនាំ​ឲ្យ​ពួកគាត់​ចូលរួម​ការពារ សន្តិភាព ស្ថិរភាព​នៅតាម​មូលដ្ឋាន ទប់ស្កាត់​រាល់​ឧបាយកល​ក៏​ពិសពុលរ​ប់​ក្រុម​ឧទ្ទាម​ប្រឆាំង​ជ្រុលនិយម ដែល​នៅតែមាន​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប់ច្បាប់ តាមរយៈ​បដិវត្តន៍​ពណ៌ ព្រមទាំង​ណែនាំ អប់រំ ដល់​គ្រប់​សម​ជិ​ក​គណបក្ស​ទាំងអស់ ត្រូវតែ​គោរព​ច្បាប់​របស់​ព្រះរាជណាចក្រ​កម្ពុជា​។​

​សម្តេច​ក្រឡាហោម អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង និង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា តាងនាម​សម្តេច​តេ​ជោ​ប្រធាន​គណបក្ស ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុង​នាមខ្លួន​សម្តេច​ផ្ទាល់ សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​ឯក​ឧ​ត្ត​ម លោកជំទាវ លោកស្រី អស់លោក​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការធ្វើសកម្មភាព​នានា​បម្រើឱ្យ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន ដែល​ធ្វើឱ្យ​អត្ថិភាព​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជិត ៧០​ឆ្នាំកន្លងមក ព្រមទាំង​បន្ត​អត្ថិភាព​ទៅ​ថ្ងៃ​អនាគត​ទៀត​ជាមួយនឹង​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ឥត​គណនា​។​

​សម្តេច​ក្រឡាហោម ក៏បាន​លើកឡើង​នូវ​កិច្ចការ​ជា​អាទិភាព​មួយចំនួន​ផងដែរ សម្រាប់​ក្រុមការងារ និង​គណបក្ស​គ្រប់​ថ្នាក់​នៃ​ខេត្តព្រៃវែង ធ្វើជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ផែនការ​សកម្មភាព​អនុវត្ត​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២១​។​

​សម្តេច​ក្រឡាហោម អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​បន្តថា កម្ពុជា​យើង​ធ្លាប់ជា​ប្រទេស ដែល​ទទួលរង​គ្រោះ​ដោយសារ​សង្គ្រាមត្រជាក់រ​វាង​មហាអំណាច រហូត​ធ្វើឱ្យ​ប្រទេសជាតិ​ធ្លាក់ចូល​ក្នុង​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ របប​ប្រល័យពូជសាសន៍ ដែល​បាន​បំផ្លិចបំផ្លាញ​សង្គមជាតិ​ស្ទើរ​រលាយ​ទាំងស្រុង ទម្រាំ​ទទួលបាន​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដូច​បច្ចុប្បន្ន​។ ផ្អែកលើ​មេរៀន​បទពិសោធន៍​នេះ រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ការដឹកនាំ គ្រប់គ្រង​ប្រទេស​ប្រកបដោយ​ភាពបត់បែន ប្រកាន់​ជំហរ​អព្យាក្រឹត និង​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃទៀត ហើយក៏​មិន​អនុញ្ញាតឱ្យ​ប្រទេស​ណាមួយ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ឬ​យក​កម្ពុជា​ធ្វើជា​ឈ្នាន់​ដើម្បី​បំផ្លាញ​ប្រទេស​ណាមួយ​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ សម្តេច​បាន​ប្រសាសន៍ថា ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​មកលើ​សេដ្ឋកិច្ច សង្គម​កម្ពុជា និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ ស្ថិតក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ ដោយ​ផ្តោតទៅលើ​មុខព្រួញ​ចំនួន​០៤​គឺ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ទប់ស្កាត់​ការឆ្លង និង​ការ​កា​ពារ​អាយុជីវិត​ប្រជាពលរដ្ឋ ការរក្សា​លំនឹង​ជីវភាព​ប្រជាពលរដ្ឋ ការខិតខំ​ជួយ​ជំរុញ​គាំទ្រ​ឱ្យ​ធុរកិច្ច និង​អាជីវកម្ម​អាចរ​ស់បាន​និង​រក្សា​ការងារ និង​ការរក្សា​ឱ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​។​

​សម្តេច​បាន​មានប្រសាសន៍​បន្ថែមថា គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់ បាននិងកំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ដូចជា​ការចុះ​ជួប​ប្រជាពលរដ្ឋ​និង​អ្នកគាំទ្រ ការពង្រីក​សមាជិក​ថ្មី​នៅតាម​មូលដ្ឋាន ការ​ថ្លែង​សារ​នយោបាយ​ជា​សាធារណៈ ការបើក​ទីស្នាក់ការ និង​ការលើក​ស្លាក​គណបក្ស​ដែល​ទាំងនេះ​គឺជា​ដំណើរការ​នៃ​របប​ពហុ​បក្សនិយម​។ ជាមួយនេះ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បាននិងកំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម ចូលរួម​ក្នុង​ដំណើរការ​លើកកម្ពស់​ល​ទ្ធិ​ប្រជាធិបតេយ្យ ការលើកស្ទួយ​សិទ្ធិសេរីភាព និង​ការទទួលខុសត្រូវ​រប​ស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​។​

​ជាថ្មី​ម្តងទៀត តាងនាម​សម្តេច​តេ​ជោ​ប្រធាន​គណបក្ស ក្នុងនាម​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ពង្រឹង​ការជឿជាក់ និង​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នា​ឆ្នាំ​២០២២ ខាងមុខ សម្តេច​អនុប្រធាន​គណបក្ស បានធ្វើ​ការណែនាំ​អំពី​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ១.​ការពង្រឹង​អង្គការ​ចាត់តាំង​បក្ស ក្រុមការងារ​គណបក្ស និង​ការពង្រឹង​ពង្រីក​សមាជិក​បក្ស​, ២-​ជំរុញ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្តីពី ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​, ៣- បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​នៅតាម​ស្ថាប័ន​សាធារណៈ​គ្រប់​ថ្នាក់ ដើម្បី​លើកកម្ពស់​ការបម្រើ​ប្រជាពលរដ្ឋ​, និង​៤. ការពង្រឹង​រដ្ឋបាល​ឃុំ សង្កាត់ ភូមិ ៕​

អត្ថបទដែលជាប់ទាក់ទង