សម្ដេចតេជោសែនដាក់បទបញ្ជាថ្មី ឱ្យបណ្ដាអាជ្ញាធរដែលនៅជាប់ព្រំ ដែន រវាងកម្ពុជា-ថៃ ត្រូវពង្រឹងនៅតាមច្រកព្រំដែនបន្ថែមទៀត
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាជាថ្មី ឱ្យបណ្ដាអាជ្ញាធរដែលនៅ ជាប់ព្រំ ដែន រវាងកម្ពុជា-ថៃ ត្រូវពង្រឹងនៅតាមច្រកព្រំដែនបន្ថែមទៀត បន្ទាប់ពីមានពលករត្រឡប់មកពីប្រទេសថៃ ក៏ប៉ុន្តែបែរជាកំពុងធ្វើចត្តាឡីស័កនៅខេត្តតាកែវ។
សម្តេចតេជោ បានបន្ថែមថា ត្រូ វ ឲ្យពួកគាត់ធ្វើ ចត្តា ឡីស័កនៅទីនោះតែម្ដង ដោយពុំអនុញ្ញាតឲ្យធ្វើចត្តាឡីស័កឆ្លងទៅខេត្តផ្សេងនោះឡើយ ហើយសម្តេចក៏បានបញ្ជាឱ្យស្រាវជ្រាវរកបុគ្គ លជាមេក្លោង ដែលនាំឱ្យកើតបញ្ហានេះ ដើម្បីចាត់វិធានការទៅតាមច្បាប់ផងដែរ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវដល់អាជ្ញាធរខេត្ត ដែលជាប់នឹងព្រំដែនថៃទាំងអស់ ពិនិត្យឲ្យបានតឹងរឹងបំផុត ចំពោះពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ខណៈមាន ពលករខ្មែរជាច្រើននាក់ បានវិលពីប្រទេសថៃវិញដល់ខេត្តតាកែវ ដោយមិនបានធ្វើចត្តាឡីស័ក និងត្រូវសួររកមេខ្យល់ ដែលនាំពួកគាត់ឲ្យខានតែបាន ៕