គំនិតបញ្ញវ័ន្ដ ៖ ទោសនៃការប្រមាថ
ភ្នំពេញ៖ការប្រមាថដល់អ្នកដទៃគឺជាការសាងទោសមួយដាក់ខ្លួនឯងហើយបើគិតតាមធម៌ព្រះពុទ្ធនោះគឺអ្នកសាងអ្វីនឹងបានហ្នឹងមកវិញ ។
សមដូចពាក្យគេថាធ្វើស្រែបានស្រូវសម្លាប់មនុស្សបានទោសលេងភ្លើងគង់តែរលាកដៃ។នៅក្នុងសៀវភៅនិទានជាតកគេបានតំណាលពីសត្វក្អែកដែលមានកំណើតជាពោធិសត្វ ។ក្អែកនោះគ្រប់គ្រងក្អែកចំនួន៨០.០០០ក្បាលដែលរស់នៅក្រោមបង្កាប់របស់ខ្លួន ។
ថ្ងៃមួយមានក្អែកកំហិលចំនួន២ក្បាលបានហើរចេញពីហ្វូងទៅទំលើកំផែងនៃនគរពារាណសីហ៍ ។ពេលនោះមានបុរោហិតមួយរូបចេញទៅងូតទឹកក្រៅក្រុង ។មានក្អែកកំហិលមួយក្បាលក្នុងចំណោម២ក្បាលបាននិយាយថាគ្នាចង់តែជុះអាចម៍ដាក់ក្បាលបុរោហិតនោះទេ។
ក្អែកមួយទៀតបានហាមថាកុំធ្វើបែបនេះព្រោះជាការប្រមាថមួយអាចនឹងអន្តរាយដល់ខ្លួនឯង ។
ក្អែកនោះមិនស្ដាប់គូកនរបស់ខ្លួនឡើយ។នៅពេលបុរោហិតងូតទឹកហើយត្រឡប់ចូលក្រុងវិញក្អែកកំហិលនោះជុះអាចម៍ដាក់ចំក្បាលលោកបុរោហិតហើយក៏ហលររត់បាត់ទៅ ។លោកបុរោហិតខឹងសម្បារជាខ្លាំងហើយក៏តាំងចិត្តចងគមនំជាមួយសត្វក្អែកតាំងពីពេលនោះមក ។
និយាយពីស្ត្រីម្នាក់ដែលគាត់អង្គុយហាលស្រូវគាត់បានអង្គុយយាមស្រូវនោះខ្លាចហ្វូងបក្សីចុះមកស៊ី ។តែចៃដន្យថ្ងៃនោះគ្មានបក្សីមកស៊ីឡើយតែបែរជាមានសត្វពពែចូលស៊ីស្រូវគាត់ដែលកំពុងហាលនោះ ។ស្ត្រីរូបនោះខឹងសម្បារជាខ្លាំងក៏រើសអង្កត់ឧិសដែលមានភ្លើងគប់ទៅលើសត្វពពែនោះបណ្ដាលឲ្យពពែនោះរលាកនិងក្ដៅយ៉ាងខ្លាំងក៏រត់បណ្ដើរគ្រលាស់ខ្លួនបណ្ដើរទើបធ្វើឲ្យភ្លើងនោះខ្ទាតទៅឆេះរោងដំរីព្រះរាជា ។
រោងដំរីឆេះខ្ទេចតែដំរីមិនស្លាប់ទេគ្រាន់តែមានរបួសប៉ុណ្ណោះ ។ ស្ដេចជាអ្នកស្រឡាញ់ដំរីក៏កោះហៅនាហ្មឺនគ្រប់មុខមន្ត្រីមកប្រជុំដើម្បីរកថ្នាំ និង វិធីសម្រាប់ព្យាបាលដំរីនោះ ។
លោកបុរោហិតដែលកំពុងតែមានកំហឹងជាមួយក្អែកដែលជុះអាចម៍ដាក់ក្បាលខ្លួននោះក៏ទូលស្ដេចថាព្រះអង្គថ្នាំដែលសក្តិសិទ្ធគ្មានអ្វីជាងខ្លាញ់ក្អែកឡើយ ។ឮបែបនេះរាជាក៏បញ្ជាឲ្យអាមាត្យចាប់ក្អែកយកមកចំហៀវយកខ្លាញ់ដើម្បីព្យាបាលដមរីរបស់ខ្លួន ។ដោយសារបញ្ជឃារបស់ស្ដេចបានធ្វើឲ្យក្អែកពាយទៅៗជារៀងរាល់ថ្ងៃ ។
ស្ថិតក្នងស្ថានភាពបែបនេះក្អែកដែលមានកំណើតជាពោធិសាត់សម្រេចចិត្តហោះចូលទៅក្នុងវាំងហើយទៅទំក្រោមបល្ល័ង្គដែលមហាក្សត្រកំពុងតែគង់នៅ ។លោកបុរោហិត និងនាហ្មឺនដទៃទៀតឃើញដូចច្នោះក៏បម្រុងចូលទៅចាប់តែរាជាហាមឃាត់ព្រមទាំងមានបន្ទូលថាក្អែកនេះចូលមកដល់តំណាក់យើងទៅហើយទំនងជាចង់ទូលយើងពីរឿងអ្វីហើយ ។
ឮដូច្នោះក្អែកក៏ចេញពីក្រោមរាជបល្ល័ង្គទូលទៅព្រះរាជាថារឿងចាប់ក្អែកចំហៀវយកខ្លាំញដើម្បីព្យាបាលដំរីគឺជារឿងដែលផ្ដើមចេញសត្វក្អែកកំហឹលមួយក្បាលដែលជុះអាចម៍ដាក់ក្បាលលោកបុរោហិតទើបធ្វើឲ្យលោកបុរោហិតមានគំនំចងអាឃាតជាមួយក្អែកបែបនេះព្រះអង្គតាមពិតក្អែកមិនមានខ្លាញ់ឡើយ ។
ឮបែបនេះព្រះរាជាក៏សួរទៅលោកបុរោហិតហើយលោកបុរោហិតក៏សារភាពតាមត្រង់តែម្ដងទៅ ។ស្ដេចក៏ប្រាប់ទៅពលអាមាត្យរប់ខ្លួនឲ្យបញ្ឈប់ការសម្លាប់ក្អែកចាប់ពីពេលនោះមក ។ នេះហើយជាទោសដែលកើតឡើងពីការប្រមាថអ្នកដទៃ ៕