ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងត្បូងរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាឡើងនាចុងខែមេសាខាងមុខនេះហើយ

86

ភ្នំពេញ៖ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលជាគម្រោងរបស់ jica ប្រទេសជប៉ុនដែលមានសមត្ថភាពបំលែងទឹកកកខ្វក់បានក្នុងមួយថ្ងៃប្រមាណជា៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ គ្រោង

និងស្ថាបនាឡើងនាចុងខែមេសាឆ្នាំ២០២១ ខាងមុខនេះហើយ  ពោលគឺក្រោយពីដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានរំលោភលើទីតាំងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះរួចរាល់។

  ការបង្ហាញពីគម្រោងនៃការស្ថាបនាស្ថានីយព្រឹត្តិកម្មខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី ១៥ខែកុម្ភៈឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

  លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៍បឹងទំពុននេះ មានសមត្ថភាពបម្លែងទឹកកខ្វក់បានប្រមាណជា៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលជាគម្រោងដំបូងគេ។ គម្រោងនេះយើងនឹងធ្វើឡើងនៅក្នុងដីទំហំ០៣ហិចតាសិនដែលអាចយកទឹកកខ្វក់ចេញពីខណ្ឌមួយចំនួនដូចជា ខណ្ឌចំការមន ខណ្ឌ៧មករានិងខណ្ឌបឹងកេងកងជាដើម ។គម្រោងនេះត្រូវតបណ្ដាញទុយោទឹកកខ្វក់ចេញពីស្ថានីយបឹងត្របែក ទំហំ ០៣តឹកតភ្ជាប់ទៅស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខាងលើនេះ។

  លោកក៏បានបញ្ជាក់ផងដែរថា គម្រោងខាងលើនេះក្រុមការងារ បានប្រជុំដោះស្រាយផលប៉ះពាល់ទៅលើគម្រោងនេះជាច្រើនលើកច្រើនសាររួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៨មកម្លេះ ដែលមាន

ប្រជាពលរដ្ឋ ២២គ្រួសារទទួលរងផលប៉ះពាល់នៃគម្រោងខាងលើ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលបានកំពុងដាំត្រកួន អ្នកធ្វើរោងចាំដីជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងនឹងជំរុញការដោះស្រាយឲ្យរួចរាល់នៅក្នុងអំឡុងខែមិនា ហើយនៅថ្ងៃទី២៦ខែមេសារឆ្នាំ២០២១ យើងនឹងអាចប្រគល់ទីតាំងខាងលើទៅឱ្យអង្គការចៃកា ដើម្បីអនុវត្តគម្រោងនៃការសាងសង់ស្ថានីយអាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះហើយ។

  លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី៥២០ហិចតា ហើយក្នុងចំនួននេះ គឺរាជរដ្ឋាភិបាលបានកាត់ចំនួន១៩០ហិចតា ដើម្បីធ្វើការវិនិយោគ

ទៅឲ្យវិស័យឯកជន ហើយនៅសល់១៨១ហិតតាជាដីរបស់រដ្ឋដែលយើងត្រូវចាត់ចែងដើម្បីធ្វើអាងស្តុបទឹកកសាងនៅអាងប្រព្រឹត្តិកម្មទឹកស្អាតនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ ដូច្នេះទេយើងត្រូវតែជំរុញនិងពន្លឿននៃការដោះស្រាយផលប៉ះពាល់នេះអោយបានលឿន ដើម្បីឲ្យ jica ស្ថាបនានៅអាងប្រព្រឹត្តកម្មទឹកស្អាតនេះ បានលឿនទៅតាមគម្រោងដែលបានគ្រោងទុក៕

 

 

អត្ថបទដែលជាប់ទាក់ទង