ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរ​ទេ​សចណ៍​ខេត្តស្ទឹងត្រែង បើក​ការប្រកួតប្រជែង​រមណី​យ៍​ដ្ឋា​ន​ស្អាត​ជាងគេ ឆ្នាំ​២០២១ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរ​ណ៏

54

​ស្ទឹងត្រែង​៖ មន្ទីរ​ទេ​សចណ៍ ខេត្ដ​ស្ទឹងត្រែង​បាន រៀបចំ​ដាក់​ឲ្យ​មានការ​ប្រឡងប្រណាំងរ​មណី​យ​ដ្ឋា​ន​ទេសចរណ៍​គំរូ តាមរយៈ​ការវាយតម្លៃ​ពី​ភ្ញៀវទេសចរ ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ល្អ ប្រសើរឡើង ឆ្នាំ​២០២១ នៅក្នុង​ខេត្ត ។
ក្នុងឱកាស​ចុះ​ពិនិត្យ​នៅតាម​តំបន់​រមណី​ដ្ឋា​ន​អេកូ​ទេសចរ​ណ៏​នានា កាលពី​ថ្ងៃទី​១៥ កុម្ភៈ ឆ្នាំ​២០២១ នៅ​ខេត្តស្ទឹងត្រែង លោក អ៊​ន ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់ថា​៖ នៅ​ឆ្នាំ​២០២១​នេះ លោក និង​រៀបចំ​ឲ្យ​មានការ​ប្រឡងប្រណាំងរ​មណី​យ​ដ្ឋា​ន​ស្អាត​ជាងគេ ដើម្បី​លើកកម្ពស់ និង​ទាក់ ទាញ ភ្ញៀវទេសចរ​និយម​មក​កម្សាន្ត​រមណីយដ្ឋាន​ស្អាត​ជាងគេ​នេះ ហើយ​តាមរយៈ​ការលើកសរសើរ​ពី​ភ្ញៀវទេសចរ មន្ទីរ​នឹងដាក់​បញ្ចូល​រមណីយដ្ឋាន​ណា​ដែល មាន​ភាព ស្អាត បរិស្ថាន​ល្អ សេវាកម្ម​ល្អ ធានាបាន​នូវ សុខ​សុវត្ថិភាព មាន ភ្ញៀវ​ច្រើន និង​ត្រូវបាន​លើកទឹកចិត្ត​ជូន​បន្ថែមទៀត​។ ឆ្នាំ​២០២១​នេះ មាន​ភ្ញៀវទេសចរ​ណ៏ ចូលមក​ទស្សនា​កម្សាន្ដ​នៅ​ខេត្ដ​ស្ទឹងត្រែង ចំនួន​ជាង​១​ម៉ឺន​៥​ពាន់​នាក់ ។
លោក​បន្តថា​៖ កត្តា​នេះ​មន្ត្រី​ជំនាញ​ធ្លាប់បាន​ផ្សព្វផ្សាយ​ដល់​ម្ចាស់​សហគមន៍​អេកូ​ទេសចរណ៍​នៅក្នុង​ខេត្ត​ជា​រៀងរាល់ឆ្នាំ​ឱ្យ​រៀបចំ​កែលម្អ​តំបន់​រមណីយ ដ្ឋា​ន​ឱ្យ​បានល្អ​ទៅតាម​ស្តង់ដារ ដើម្បី​ប្រកួត​ប្រ​ជេ​ង​គ្នា រវាង​រមណីយដ្ឋាន​នីមួយៗ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​វៀតណាម ក៏ដូចជា​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ យើង​ខាងមុខ​ផងដែរ​។​
លោក​ទួន ថាំង ប្រធាន​រមណីយដ្ឋាន​ទឹក​ឈួ​រ​ជួរ​ចាប បានបញ្ជាក់​ឲ្យ​ដឹងថា​៖ ឆ្នាំ​២០២១​នេះ​នៅតាម​រមណីយដ្ឋាន​នីមួយៗ មាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ជា​ហូរហែ​ដែរ ចំណែក​បរិស្ថាន សន្តិសុខ​ក៏មាន​សុវត្ថិ​ភាពល្អ តូប​អង្គុយ​កម្សាន្ត​ក៏​រៀបចំ​បាន​ច្រើន មាន​ភាពរឹងមាំ មាន​កន្លែង​លេង​ទឹក​- ឧបករណ៍​ជិះ​លើទឹក​-​កន្លែង​លេង​កីឡា​-​សម្រាប់​បំពេញតម្រូវការ​ចង់បាន​របស់​ភ្ញៀវទេសចរ​ដែល​មកលេង​។​
សូម​រំលឹកថា​៖ ខេត្តស្ទឹងត្រែង​ភ្ញៀវទេសចរ​ជាតិ និយម​មកលេង រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ចំនួន ៤​រួមមាន​៖ រមណីយដ្ឋាន​អូរ​ឬ​ស្សី​កណ្តាល​-​ផ្សោត​ព្រះ​រំកិល​-​បូរី​អូរ​ស្វាយ​-​ភ្នំ​ជំរក​សត្វ​ឆ្វាំង និង​ទីតាំង​រមណី យ​ដ្ឋា​ន​ផ្សេងៗ​ចំនួន​៦​កន្លែង​ទៀត ដូចជា​-​ទឹក​ឈួ​រ​ជូ​ចាប​–​កោះ​ខ្សាច់​- -​បក្សី​មេគង្គ​-​ស្ទឹងត្រែង​រី​ស្សត​-​ចំការ​ក្រូច​-​ជំនោរ​កោះ​ខ្សាច់​ជាដើម​។ ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​នេះ​នៅ​ខេត្តស្ទឹងត្រែង មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅតាម​រមណីយ ដ្ឋា​ន​សរុប​១២.៨៣៣ នាក់​ថយចុះ​ប្រមាណ​៦០%​បើ ប្រៀបធៀប​ក្នុង រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០​ដែល មាន​ភ្ញៀវ ២៣.៦៦៤​នាក់ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង