លោក គួច ចំរើន ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ ស្តីពីការពង្រឹងការងារគ្រប់គ្រងការធ្វើចក្តាឡីស័ក រយៈពេល ១៤ថ្ងៃ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្តីពីការពង្រឹងការងារគ្រប់គ្រងការធ្វើចក្តាឡីស័ក រយៈពេល ១៤ថ្ងៃ ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកស្នងការដ្ឋាននគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ
– ពង្រឹងការងារឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេសជិតខាង មានដូចជាប្រទេសថៃ និងវៀតណាម។
– ការងារគ្រប់គ្រងប្រជាពលរដ្ឋក្នុងមណ្ឌលធ្វើចក្តាឡីស័ក ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
– ការព្យាបាលអ្នកជំងឺកូវីដ-១៩ ៕