ជនចាស់ជរា និងអ្នកមានជម្ងឺ បានទទួលអំណោយ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង លោកជំទាវ គឹម សុវណ្ណា សមាជិការដ្ឋសភា និង ជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង លោកស្រី ស៊ុយ សែនសករាជ ភរិយាលោកអភិបាល និងជាប្រធានអនុសាខាសមាគមនារីខណ្ឌបឹងកេងកង លោកស្រី ស៉ិន រតនា អភិបាលរងខណ្ឌបឹងកេងកង និង ជាអនុប្រធានអនុសាខាសមាគមនារីខណ្ឌ លោក យន់ ចាន់ ចៅសង្កាត់ទួលស្វាយព្រៃទី២ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយកាកបាទក្រហមមួយចំនួនទៅចែកជូនដល់លោកស្រី កាន់ ស៊ីថា,លោកម៉ាល់ សាផន,លោកស្រី ម៉ាល់ សុខុម និងលោកស្រី ឡឹក សាត ដែលជាចាស់ជរា និងមានជំងឺ។
លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថាអំណោយដែលផ្ដល់ជូននាពេលនេះដោយក្នុងមួយគ្រួសារៗទទួលបានថវិកា ១៥០,០០០៛ (ដប់ប្រាំម៉ឺនរៀល)អង្ករ ៣០គីឡូក្រាម,មី ១កេស,ទឹកផ្លែឈើ ១កេស,ទឹកសុទ្ធ ១កេស,ទឹកត្រី ១យួរ,ម៉ាស់ ១ដុំ,ជែល ១ដប,ទឹកស៊ីអ៉ីវ ១យួរផងដែរ៕