ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​រស់នៅ​តាម​សហគមន៍​នានា តំបន់ការពារធម្មជាតិ ពួក​គាត​បាន​កែប្រែ​ទម្លាប់​ពី​ការបំផ្លាញ​ធនធានធម្មជាតិ មក​បម្រើ​វិស័យ​ទេសចរណ៍​វិញ​

146

 

​ភ្នំពេញ​៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួងបរិស្ថាន បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥ កុម្ភៈ ឆ្នាំ​២០២១​នេះ​ថា​៖ ប្រជា​សហគមន៍​ទាំង នោះ ពីមុន​ពួកគាត់​បាន​ប្រកប​របរ​បរបាញ់​សត្វ​កាប់​ឈើ​លក់ ជាដើម ប៉ុន្តែ​ឥឡូវនេះ មានការ​យល់ដឹង​ច្រើន​ដោយ​ងាក​មក​ធ្វើ​របរ​កសិកម្ម សិប្បកម្ម ការដាំ​ដំណាំ ចិញ្ចឹមសត្វ​និង​ការផ្តល់​សេវាកម្ម​ទេសច​រណ៍​បែប​ធម្មជាតិ​វិញ​។​

ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​ការពារ​ធម្មជាតិ បាន​កែប្រែ​ទម្លាប់​ពី​ការបំផ្លាញ​ធនធានធម្មជាតិ មក​
​បម្រើ​វិស័យ​ទេសចរណ៍​វិញ​ដើម្បី​ចូលរួម​ថែរក្សា​អភិរក្ស ធនធានធម្មជាតិ​ទាំងនោះ​ឱ្យបាន​គង់វង្ស និង​លើកកម្ពស់​ជីវភាព​តាមបែប​អាជីវកម្ម​ថ្មី​។​

លោក​បាន​បញ្ជាក់ថា​៖ តំបន់​សហគមន៍​ការពារ​ធម្មជាតិ​ភាគច្រើន ជា​រមណីយដ្ឋាន​ដែល​បាន ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​រាប់ពាន់នាក់​រៀងរាល់ឆ្នាំ និង​បាន​បង្កើត​ការងារ​ជូន​ប្រជាកសិករ ជាច្រើន​។​
បងប្អូន​ប្រជា​សហគមន៍​ពីមុន​ដែល​រស់នៅ​តំបន់ការពារធម្មជាតិ មុខរបរ​ពួកគាត់​មានតែ​២​ទេ ចូល​ព្រៃ​កាប់​ឈើ​បរបាញ់​សត្វ​និង​ចូលទៅ​ព្រៃ​ដើម្បី​ប្រមូលយក​នូវ​អនុផល​ព្រៃឈើ​។ ប៉ុន្តែ​ឥឡូវនេះ​បន្ទាប់ពី​យើង​បាន​ជម្រាប​នូវ​គោលនយោបាយ​ស្តីពី​ការអភិវឌ្ឍន៍​សហគម​ន៍​មូលដ្ឋាន​នានា តាមរយៈ​ក្រសួងបរិស្ថាន​យើង​ឃើញ​បងប្អូន​ប្រជា​សហគមន៍​មានការ​យល់ដឹង​និង​កាត់បន្ថយ​ការពឹង​ពាក់​អាស្រ័យទៅលើ​ធនធានធម្មជាតិ​របស់​យើង​។ ពួកគាត់​បានជ្រើសរើស​នៅ​ជម្រើស​ថ្មី​ដែល ក្រសួង​និង​អង្គការ​ដៃគូ​ដាក់ជូន​គាត់​បង្កើត​មុខរបរ​ថ្មី​ការ គ្រប់គ្រង​ទេសចរណ៍ធម្មជាតិ ការកែច្នៃ​អនុផល​ព្រៃ ឈើ​ដែល​មិនមាន​សម្ពាធ​ធ្ងន់​ទៅលើ​ធនធាន ធម្មជាតិ ងាក​មកជា​ការកែច្នៃ​បែប​សិប្បកម្ម​វិញ​យក​ឫស្សី​មក​ធ្វើ​សម្ភារ​ប្រើប្រាស់ និង​ការ​ត្បាញ និង​ចងក្រង​ការ ប្រមូល​ទឹកឃ្មុំ ។

សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិ​ដែល​បង្កើតឡើង​នៅក្នុង​ក្របខណ្ឌ​នៃ​ក្រសួងបរិស្ថាន ដែល​កំពុង ការពារ​អភិរក្ស​ធនធានធម្មជាតិ​មាន​ចំនួន​៧០​កន្លែង​, តំបន់​រ៉ា​ម​សារ​សរុប​ចំនួន​៦៧​កន្លែង​,​ចំណែក​របៀង​អភិរក្ស​ជីវចម្រុះ​ចំនួន​៣​កន្លែង​។ រហូតមកដល់​បច្ចុប្បន្ន​នេះ​ក្រសួងបរិស្ថាន​បានទទួល​ស្គាល់​តំបន់ការពារធម្មជាតិ​ចំនួន​១៧២​តំបន់ ហើយ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ និង​អាស្រ័យ​ផល​រាល់ថ្ងៃ ៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង