ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អនុញ្ញាត​ឲ្យ លោក ជាំ​ង វ៉ៃ JIANG WEI ប្រធាន​តំណាង​កា​រិ​យា ល័យ​កុងស៊ុល​ចិន​ប្រចាំខេត្ត​ព្រះសីហនុ ចូលជួប​សម្តែង​ការគួ​សម និង​ភា​ក្សា​ការងារ​

35

 

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ជាំ​ង វ៉ៃ JIANG WEI ប្រធាន​តំណាង​កា​រិ​យា ល័យ​កុងស៊ុល​ចិន​ប្រចាំខេត្ត​ព្រះសីហនុ ចូល ជួប​សម្តែង​ការគួ​សមជា​មួយ​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានការ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក នាយក​ទីចាត់ការ​សាធារណ​: និង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​អន្តរជាតិ ។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះ សីហនុ បានទទួល​ស្វាគមន៍​ប្រធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន​ប្រចាំខេត្ត​ព្រះសីហនុ និង​ជំរាបជូន​ពី​សក្តានុពល​របស់​ខេត្ត មាន​ចំងាយ​ពី​រាជធានី​ភ្នំពេញ ២៣០​គីឡូម៉ែត្រ (​ផ្លូវជាតិ​លេខ​៤) មាន ២​ក្រុង និង ៣​ស្រុក ២៩​ឃុំ​សង្កាត់ និង ១១១​ភូមិ មាន​ប្រជា ជន ៣០​ម៉ឺន​នាក់ មាន​កោះ​៣២ ឆ្នេរសមុទ្រ​ប្រវែង ១៧៥​គីឡូ ម៉ែត្រ ប្រជាពលរដ្ឋ​ប្រកប​របរ​នេសាទ ខេត្ត​ស្ថិតនៅ​ទិស​នារ​តី​នៃ​ប្រទេស​កម្ពុជា ខេត្ត​ព្រះសីហនុ​ស្ថិតនៅក្នុង​ចំណោម​ប៉ូល​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ។

​លោក​អភិបាលខេត្ត​បន្តថា ខេត្ត​សីហនុ​មាន​កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ មាន​ទំនិញ​ចេញ​-​ចូល​ឆ្លងកាត់ ៧០​ភាគ រយ​នៃ​ទំនិញ​នៅ​ទូទាំងប្រទេស រួម​ចំ ណែ​ក​ជំរុញ​កំណើនសេដ្ឋកិច្ច កន្លងមក​រាជ​រដ្ឋា ភិ​បាល​កម្ពុជា មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជប៉ុន កសាង​អភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​តំណាក់កាល​ទី​១ និង​ទី​២ សម្រាប់​នាវា​ដែលមាន​ជម្រៅ​ទឹក ១៣,៥០ ម៉ែត្រ ចូល​ចត ផ្តល់ឱកាស​ប្រកួតប្រជែង​តម្លៃ​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ ។ រាជរដ្ឋាភិបាល​គ្រោង​នឹង​អភិវឌ្ឍន៍​កំពង់ផែ​តំណាក់កាល​ទី​៣ និង​ទី​៤ ឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១៨​ម៉ែត្រ ធ្វើ​ចរាចរណ៍​តាម​សមុទ្រ​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហើយ​តម្លៃ​នៃ​ការដឹកជញ្ជូន​មានតម្លៃ​ថោក ជា​ឱកាស​ដល់​អ្នក​វិ​និ យោគ​បង្កើន​កំណើន​ការងារ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ ។ ខេត្ត​មាន​ព្រលានយន្តហោះ​អន្តរ ជាតិ មាន​ផ្លូវ​រត់ ៣,៤០០​ម៉ែត្រ អាចឱ្យ​យន្តហោះ​ធន់​ធំ​ចុះចត​បាន ក្រុមហ៊ុន​កំពុងតែ​ជំរុញ​សាងសង់​ស្ថានីយ​អ្នកដំណើរ គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២២ ។ ខេត្ត​មាន​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ មក​ខេត្ត​ព្រះសីហនុ សម្រេចការ​សាងសង់​បាន​ជាង ៣០​ភាគរយ គ្រោង​នឹង​បញ្ចប់​នៅ​ខែតុលា ឆ្នាំ​២០២២ ។ ខេត្ត​មាន​ផ្លូវដែក​ត​ភ្ជាប់​ទៅកាន់​រាជធានី​ភ្នំពេញ ក្នុងការ​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ ក៍​ប៉ុន្តែ​វា​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។

​លោក​សង្ឃឹមថា លោក​ប្រធាន​កា​រិ យា​ល័យ​កុងស៊ុល​ចិន ជួយរ​កដៃ​គូរ​ជម្រុញ​ការអភិវឌ្ឍ​ផ្លូវដែក​នៅ​កម្ពុជា ព្រោះ​ផ្លូវដែក​នៅ​ប្រទេស ចិន​ឈរ​លំដាប់​លេខ​១ ម្យ៉ាង​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​មានតម្លៃ​ទាប កាត់បន្ថយ​គ្រោះថ្នាក់ និង​ការខូចខាត​ផ្លូវ​ជាដើម ផ្លូវដែក ក៍បាន​ចូលរួមចំណែក​បង្កើន​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ផងដែរ ។​

​លោក​អភិបាលខេត្ត​ស្នើឱ្យ​លោក​ប្រធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន​ជួយ​ជម្រុញ​ព​ន្លឿ​ន ម៉ាស៊ីន​វិភាគរ​កមេ រោគ Covid-១៩ មក​ខេត្ត​ព្រះសីហនុ ព្រោះ​យើង​កំពុង​ជម្រុញ​ការសាងសង់​មន្ទីរ ពិសោធន៍​វេជ្ជសាស្ត្រ​នៅក្នុង​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត ។ សព្វថ្ងៃ​យើង​យក​សំណាក​ទៅ​វិភាគ​នៅ​រាជធានី​ភ្នំពេញ វា​ជួប​ហា​នី​ភ័យ​ច្រើន និង​ខាត​ពេលវេលា ។ ជួយ​ជម្រុញ​ទី ក្រុង​សិន​ជិន ប្រទេស​ចិន ក្នុងការ​រៀបចំ​ប្លង់​គោលខេត្ត​ព្រះសីហនុ និង​ជួយ​សម្របសម្រួល​ជួយ​បណ្តុះ បណ្តាល​ធនធានមនុស្ស​ក្នុង​ការធ្វើផែនការ បាន​ទៅ​សិក្សា​នៅ​ទីក្រុង សិន​ជិន ។ ជួយ​ជម្រុញ​សិក្សា​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះ សីហនុ ។ រដ្ឋា​ភិ បាល​ចិន​បន្ត​គាំទ្រ​ជួយ​សាងសង់​មន្ទីរ ពេទ្យ​នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​មន្ត្រី​ជំនាញ​បច្ចេក​បទេស​ចុះមក​ធ្វើការ​សិក្សា​កន្លងមក ព្រោះ​វា​មាន​អត្ថប្រយោជន៍ និង​គុណ​តម្លៃ​ដល់​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ។

លោក ជាំ​ង វ៉ៃ JIANG WEI ប្រ ធាន​តំណាង​ការិយាល័យ​កុងស៊ុល​ចិន​ប្រចាំខេត្ត​ព្រះសីហនុ មានប្រសាសន៍​ថ្លែង អំណរគុណ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក​បានមក​ចូលឆ្នាំ​ចិន​នៅ​ខេត្ត​ព្រះ សីហនុ ហើយក៍​បាន​ជួប​ឯកឧត្តម​អភិ បាល​ខេត្ត ហើយ​ថ្ងៃនេះ​មាន​សេចក្តី​រីក រាយ​ដែល​យើង​បានធ្វើ​កិច្ចការ​ធំ​ជាមួយ​អភិបាលខេត្ត​នាពេលនេះ​។ ខេត្ត​ព្រះ​សី ហ​នុ ជា​ខេត្ត​គំរូ​ដែលមាន​សក្តានុពល​ជាង​ខេត្ត​ផ្សេងៗ​ទៀត និង​ជា​ខេត្ត​បងប្អូន​ល្អ​ជាមួយ​ប្រទេស​ចិន តាងនាម​ខ្ញុំ​តំណាង​ប្រទេស​ចិន និង​ប្រជាជន​ចិន និង​បន្ត​កិច្ចសហការ​ឱ្យទទួល​បាន​ជោគ ជ័យ ។
​លោក​ឃើញ​ខេត្ត​ព្រះសីហនុ​មានការ​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​លឿន ដោយសារ​ស្ថានភាព​នយោបាយ ការសហការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ទោះបី​ពេល វេលា​ដ៍​លំបាក​ដោយសា​ជំងឺ​កូ​វីដ -១៩ ក៍​យើង​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ ហើយ​ប្រទេស​ចិន​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង​មក​ក​ម្ព​ជា ។​

​ក្នុងឱកាស​នោះ លោក​បាន​បន្តថា ប្រទេស​ចិន​គាំទ្រ​ពេញទំហឹង​ខេត្ត​ព្រះ សីហនុ និង​កិច្ចសហប្រតិបត្តិការ​ជួយ​ជម្រុញ​ការសាងសង់​មន្ទីរពេទ្យ​នៅ​ខេត្ត​ព្រះសីហនុ ក៍​ដូចជា​ម៉ាស៊ីន​វិភាគ​ជំងឺ​រក​មេរោគ​កូ​វីដ​- ១៩ ទន្ទឹម​នោះ​យើង​ត្រូវ​ពង្រីក​វប្បធម៌ អរិយធម៌ ពិសេស​ការទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ទាំងពីរ គាំទ្រ​ភាពជា​បងប្អូន និង​បន្ត​ជម្រុញ​អ្នកវិនិយោគ​ចិន​មក​ខេត្ត​ព្រះសីហនុ ដើម្បី​កំណើន​ការងារ​សម្រាប់​ប្រជាជន​ខេត្ត​ព្រះសីហនុ និង​សន្យា​គាំទ្រ​ការបណ្តុះបណ្តាល​ភាសារ​ចិន​នៅ​ខេត្ត​ព្រះ សីហនុ​ផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង