ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CAMSOC បន្ត​ពិនិត្យ​យន្តការ​ការងារ និង​ការទទួល​ទង់​ស៊ី​ហ្គេម ពី​វៀតណាម​មក​បន្ត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នៅ កម្ពុជា​

88

 

 

​ភ្នំពេញ​៖​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២១​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​បាន​បើក​កិច្ចប្រជុំ​ដើម្បី​បន្ត​កិច្ចពិភាក្សា​លើ​​របៀបវារៈ​សំខាន់ៗ​ចំនួន​ពីរ​គឺ​ការពិនិត្យ​ពិគ្រោះ​យោបល់​លើ​យន្តការ​ការងារ​និង​ពិនិត្យមើល​កម្មវិធី​សេណា​រី​យ៉ូ​ក្នុង​ការរៀបចំ​ទស្សនីយភាព​វប្បធម៌​ទទួល​ស្វាគមន៍​ប្រតិភូ ក្នុង​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម ចុងឆ្នាំ​២០២១​នេះ​។​

​អង្គប្រជុំ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ។​

​ថ្លែងប្រាប់​បណ្ដាញ​សា​រព​ត៌​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​,​ឯកឧត្តម​វ៉ា​ត់​ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​បាន​អះអាងថា ដោយ​ការចង្អុលបង្ហាញ​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC), គណៈអចិន្ត្រៃយ៍ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន តែងតែបាន​ត្រួត​ជាប្រចាំ​លើ​យន្តការ​ការងារ​របស់​គណៈកម្មការ​នីមួយៗ​ដែលមាន​ចំនួន​១៤​គណៈកម្មការ​។​

នៅក្នុង​កិច្ចប្រជុំ​នៅថ្ងៃនេះ​ឯកឧត្តម​បណ្ឌិត​ថោង​ខុន​បាន​ដាក់ចេញ​នូវ​របៀបវារៈ​ចំនួន​ពីរ​ទី​១៖​គឺ​ផ្តោត​សំខាន់​លើ​ប្រសិទ្ធភាព​ការងារ ឬ​បញ្ហា​ប្រឈម​របស់​គណៈកម្មការ​ជំនាញ​បាន​ជួប​បញ្ហា​ប្រឈម​អ្វីខ្លះ​មាន​សំណូមពរ​អ្វីខ្លះ​ត្រឡប់មកវិញ​ដើម្បី​ឲ្យ​គណៈអចិន្ត្រៃយ៍​បាន​ដោះស្រាយ​ជា​បណ្តើរៗ ដើម្បី​ឈានទៅរក​ប្រសិទ្ធ​ការងារ​ពិតប្រាកដ​។​

ចំពោះ​គណៈកម្មការ​ជំនាញ​នីមួយៗ​ត្រូវ​រៀបចំខ្លួន ទាំង​ផែនការ​សកម្មភាព​ការងារ​ការអនុវត្ត​ផែនការ​របស់ខ្លួន​នូវ​អ្វីដែល​ខ្លួន​ត្រូវធ្វើ និង​អ្វីដែល​ខ្លួន​មិនទាន់​បានធ្វើ​ហើយ​អ្វីដែល​ត្រូវ​សហការ​ជាមួយ​ដៃគូ​ជំនាញ​ផ្សេងៗ​ទៀត​ក្នុង​គោលដៅ​ឲ្យ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ​ឆ្ពោះទៅ​

​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (​កីឡា​ជនពិការ​) លើក​ទី​១២ ឆ្នាំ​២០២៣​ឲ្យ​ទទួលបាន​ជោគជ័យ​។​

​ដូច្នេះ​ចាប់ពីពេលនេះ​រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២០២១​គណៈកម្មការ​ជំនាញ​ទាំង​អស់នៃ​CAMSOC​ត្រូវមាន​លក្ខណៈសម្បត្តិ​ក្នុងការ​យល់ដឹង​ពី​ការងារ​របស់ខ្លួន​ឲ្យ​បាន​រួចរាល់​។​

​របៀប​វារ​៖​ទី​២ គឺ​ត្រៀម​ការទទួល​ទង់​ស៊ី​ហ្គេម ពី​ម្ចាស់ផ្ទះ​វៀតណាម នា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ដែលជា​កម្មវិធី​បិទ​បញ្ចប់​ស៊ី​ហ្គេម លើក​ទី​៣១ ដោយ​វៀតណាម​នឹង​ផ្ទេរ​ទង់​ស៊ី​ហ្គេម​មក​ម្ចាស់ផ្ទះ​ថ្មី គឺ​កម្ពុជា ដែល​ត្រូវធ្វើ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​សូមបញ្ជាក់ថា នៅក្នុង​កម្មវិធី​បិទ​ស៊ី​ហ្គេម នៅ​វៀតណាម មានកម្ម​វិធី​ជាច្រើន ដែល​ក្នុងនោះ​ក៏មាន​ការ គោរព​ទង់ជាតិ​កម្ពុជា ការបង្ហាញ​ទស្សនី​ភាព​វប្បធម៌ សិល្បៈ កីឡា​អត្តសញ្ញាណ​ជាតិខ្មែរ ដូចជា​របាំ​អប្សរា គុន​ល្បុក្កតោ ដើម្បី​បើក​ការស្វាគមន៍​ទទួល​ប្រតិភូ កីឡាករ កីឡាការិនី​នៃ​បណ្តា​ប្រទេស​អាស៊ាន​មក​ស៊ី​ហ្គេម នៅ​កម្ពុជា​យើង​។ ពេលនេះ​យើង​ទទួលបាន​ពត៌មាន​ពី​ម្ចាស់ផ្ទះ វៀតណាម ថា នៅក្នុង​ពិធី​សម្តែង​ការបង្ហាញ​ការទទួល​ស្វាគមន៍​ពី​ស៊ី​ហ្គេម នៅ​វៀតណាម​មក​ស៊ី​ហ្គេម​កម្ពុជា​នេះ គឺមាន​រយៈពេល​ប្រមាណ​១៥​នាទី និង​មាន​ចន្លោះ​៥០​នាក់​។​

​ក្រោយពី​ទទួលបាន​ទង់​ស៊ី​ហ្គេម​នេះហើយ​កម្ពុជា​នឹងមាន​កម្មវិធី​ជាច្រើន​ជា​បន្តបន្ទាប់​ដូចជា​ការ​រាប់​ថយក្រោយ​បន្ត​ឆ្ពោះទៅ​ស៊ី​

​ហ្គេម​ឆ្នាំ​២០២៣​របស់​កម្ពុជា​មានន័យ​ថា​ក្នុងពេល​ទទួល​ទង់​ស៊ី​ហ្គេម​គឺ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​សិទ្ធិ​ពេញលេញ​ក្នុង​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​។ ដូច្នេះហើយ​បានជា​យើង​បានកំណត់​ទិសដៅ​ថា ឆ្នាំ​២០២១ គឺជា​ឆ្នាំ​ចាប់ផ្តើម (Games Operation Time) ស៊ី​ហ្គេម ឆ្នាំ​២០២៣ ហើយ​នៅក្រោយពេល​ទទួល​ទង់​នេះ គឺ​នឹងធ្វើ​ពិធី​មួយទៀត​នៅ​កម្ពុជា ដើម្បី​បង្ហាញ​ពី​ការត្រៀមខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​ដើមឆ្នាំ​២០២២ យើង​ចាប់ផ្តើម​ប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ និង​ចាប់ផ្តើម​កិច្ចប្រជុំ​កីឡា​ធំៗ​មួយចំនួនទៀត ដើម្បី​ត្រួតពិនិត្យ​ទៅលើ​ជំនាញ​នីមួយៗ និង​ការអនុម័ត​ទៅលើ​ការកំណត់​ចំនួន​ប្រភេទ​កីឡា វិញ្ញាសា​នៃ​ប្រភេទ​កីឡា​នីមួយៗ​។ នៅក្នុង​ខែកុម្ភៈ ឬ​ខែមីនា ឆ្នាំ​២០២២ ឯកឧត្តម​បណ្ឌិត ថោង ខុន ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹង​ក្លាយទៅជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដែល​នឹង​ដឹកនាំ​កិច្ចប្រជុំ​នានា សម្រាប់​ដំណើរការ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ ចំពោះ​កម្មវិធី​សំខាន់​មួយទៀត គឺ​កម្ពុជា​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ កិច្ចប្រជុំ​អាស៊ាន (ASEAN Submit) ហើយ CAMSOC ក៏​នឹង​ត្រូវធ្វើ​កិច្ចការ​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​នេះ នៅក្នុងពេល កិច្ចប្រជុំ​អាស៊ាន នេះដែរ ដើម្បី​បញ្ជ្រាប​ការផ្សព្វផ្សាយ​និង​ការគាំទ្រ​បន្ថែម​ពី​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ាន​ផងដែរ​»​។​នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ឯក​​ឧ​ត្ត​ម វ៉ា​ត់ ចំរើន​៕​

អត្ថបទដែលជាប់ទាក់ទង