ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារី​វ័យក្មេង​ម្នាក់ រត់តាម​សង្សារ​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក សមត្ថកិច្ច​នាំខ្លួន​អ្នកពាក់ព័ន្ធ​៤​នាក់​ទៀត បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​

40

 

​បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​នារី​វ័យក្មេង​ម្នាក់ រត់តាម​សង្សារ​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ខណៈពេល​នេះ​ត្រូវបាន​កងកម្លាំង​ចាប់បាន​វិញ​ហើយ​។​

នៅ​ម៉ោង​២៤:០០ នាទី ថ្ងៃទី​១៥ ខែកុម្ភ​: ឆ្នាំ​២០២១ មាន​ករណី ពលករ ០១​នាក់​ភេទ​ស្រី ត្រូវបាន​សង្សារ​លូច​នាំ​រត់​ចេញពី​មណ្ឌល ធ្វើ ច​ត្តា​ឡី​ស័ក នៅ​សាលាបឋមសិក្សា ហ៊ុន សែន គ្រួសារ យ៉េត ស្រុក​ត្រពាំង​ប្រាសាទ​។​

​រហូតមកដល់​ម៉ោង ១៣:៤០​នាទី ថ្ងៃទី​១៦ ខែកុម្ភ​: ឆ្នាំ​២០២១ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ឃាត់ខ្លួន​បាន​នៅមុខ​ផ្ទះសំណាក​ឡាក់​គី​ស្តារ ភូមិ​អូរ​ចិញ្ចៀន ឃុំ​អូរ​ចិញ្ចៀន ស្រុក​អន្លង់វែង​។​
១.​ឈ្មោះ​ធា ស៉ី​ថា ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ ព្រែក​សង្ហា ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ (​អ្នកធ្វើ ច​ត្តា​ឡី​ស័ក​)​។​
២.​ឈ្មោះ ឌិន សា​ម៉ើ​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ រស់នៅ ភូមិ​ស្រអែម ខាងត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ (​អ្នក​នាំ​រត់​)​។​
៣.​ផល បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ រស់នៅ ភូមិ​ស្រអែម​ខាងត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ (​ជា​អ្នកពាក់ព័ន្ធ​)​។​
៤.​ផុន ណែ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ រស់នៅ ភូមិ​ព្រៃ​ពីរ ឃុំ​ព្រៃ​ពីរ ស្រុក​ដងទង់ ខេត្តកំពត (​ជា​អ្នកពាក់ព័ន្ធ​)​។​
៥.​ប៉ុន រើ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ រស់នៅ ភូមិ​អូរ​ជីក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​
​ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ជា​អ្នក​ក​ពាក់ព័ន្ធ​)​។​

​បច្ចុប្បន្ន កម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ឡើងវិញ​៕

អត្ថបទដែលជាប់ទាក់ទង