ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីត​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់ ពាក់ព័ន្ធ​និង​បទល្មើស « ប្រមាថ​ព្រះមហាក្សត្រ​» នឹងប្រកាសសាលក្រមនៅថ្ងៃទី២ខែមីនា

78

 

​ភ្នំពេញ ៖ ការកំណត់​យក​ថ្ងៃ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ បន្ទាប់ពី​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ជំនុំជម្រះ​នៅ​ល្ងាច​ថ្ងៃទី ១៦​ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​បាន សម្រេច​បើកសវនាការ​លើ​អតីត​សមាជិក គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់ ដែល​រស់នៅក្នុង​ស្រុក​ស​ង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធ​និង​បទល្មើស « ប្រមាថ​ព្រះមហាក្សត្រ​» ។​

​សវនាការ​នេះ​ដែល​ដឹកនាំ​ដោយ​លោក​កុល កំពូល ចៅក្រម​ជំនុំជម្រះ និង​តំណាង​អយ្យកា​រលោក សំ​ម ឬ​ទ្ធី​វាសនា​និង​មាន​ជនជាប់ចោទ​ចំនួន​ទាំង​២​នាក់ ។​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​មាន​១.​ឈ្មោះ គង់ ប៊ុន​ហ៊ាង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​អតីត​យោធិន​ចូល​និវត្ត រស់នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង និង​២.​ឈ្មោះ ហង្ស សេង អាយុ​៧០​ឆ្នាំ រស់នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ។
​បន្ទាប់ពី​ចាប់ខ្លួន​តុលាការ​បាន​ចោទប្រកាន់​បុរស​វ័យ​ចំណាស់​ទាំង​២​នាក់​ពីបទ « ប្រមាថ​ព្រះមហាក្សត្រ »​តាម​ប​ញ្ញ​ត​មាត្រា​៤៣៧​នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង ។​
​នៅក្នុង​អង្គ​សវនាការ​ជនជាប់ចោទ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាពថា​ពួកគាត់​ពិតជា​បាន​ទូរស័ព្ទ​និយាយ​គ្នា​ដោយមាន​ខ្លឹមសារ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ពិតមែន ។​

​ជនជាប់ចោទ​ឈ្មោះ​គង់ ប៊ុន​ហ៊ាង​និង​ហង្ស សេង បាន​និយាយថា កាលពី​ថ្ងៃទី ១៦​ខែតុលា ឆ្នាំ​២០២០​ឈ្មោះ គង់ ប៊ុន​ហ៊ាង បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ​ហង្ស សេង ។​ពេលនោះ​ឈ្មោះ ហង្ស សេង បាន​ឆ្លើយថា​មិនបាន​អំណោយ​ទេ​គឺ​បានតែ​គ្នា​វា​ប៉ុណ្ណោះ​ទោះ​ក្រ​ដល់​ស្លាប់​ក៏​មិន​ចង់បាន​អំណោយ​នេះ​ទេ ។​
​បើ​មាន​ជាតិ​ក្រោយ​កើតជា​នាយករដ្ឋមន្ត្រី​មិន​អោយមាន​ស្ដេច​ឡេ​ឡឺ ស៊ីប្រាក់ខែ​មិន​ធ្វើការ និង​ការប្រមាថ​ដោយ​ពាក្យអសុរស​អគតិ អាក្រក់​ស្ដាប់​ជាច្រើន​ទៀត​ដែលមាន​រយៈពេល​នៃ​ការសន្ទនា​ប្រមាណ​ជា​១០​នាទី​ឯណោះ ។​

​ឈ្មោះ​គង់ ប៊ុន​ហ៊ាង​និង ហង្ស សេង បាន​ទទួលស្គាល់ថា ពាក្យ​ជេរប្រមាថ​អស់នោះ​គឺ​ចេញ​មកពី​មាត់​របស់​ពួកគាត់​ពិតៗ​ដោយសារតែ​ផឹក​គ្រឿង​ស្រវឹង ។​
​ក្នុងពេល​សវនាការ​តំណាង​អយ្យការ​បានចាត់ទុក​ការប្រមាថ​នោះ មាន​ភាព​ធ្ងន់ធ្ងរ​មិនអាច​អត់អោន​ឲ្យ​បាន​និង​ស្នើ​ឲ្យ​លោក​ចៅក្រម​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​ទៅតាម​ផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង