ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹង ដាក់សាឡាង ឆ្លងយានយន្ត ចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះចរាចរណ៍ នៅលើផ្លូវជាតិលេខ១

155

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងដាក់សាឡាង ឆ្លងយានយន្តនានា ចេញពីកោះនរាទៅកាន់កោះពេជ្រ ខណៈដែលស្ពានតភ្ជាប់ពីកោះពេជ្រមកកាន់កោះនរាបាននិងកំពុងសាងសង់យ៉ាងមមាញឹក  ហើយរដ្ឋបាលរាជធានីក៏គ្រោងនិងសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១ ពីព្រែកប្រាមកផ្លូវជាតិ២ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ ភ្ជាប់មកផ្លូវជាតិលេខ២ ។

  នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានី ខណៈដែលលោកបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅលើកោះនរានាថ្ងៃទី ១៧ខែកុម្ភៈឆ្នាំ ២០២១នេះ។

   លោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ដើម្បីដោះស្រាយការកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ ខណៈដែរកំណាត់ផ្លូវនេះចរាចរណ៍មមាញឹកខ្លាំង រដ្ឋបាលរាជធានីភ្នំពេញនឹងខ្ចីដីកោះនរា ដាក់សាឡាងដើម្បីឆ្លងយានយន្តនានាចេញពីកោះនរាទៅកោះពេជ្រ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។

   ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកឃួង ស្រេងមិនបានកំណត់ថានឹងចាប់ផ្ដើមដំណើរការនៃការបើកឲ្យដំណើរការនៃការដាក់សាឡាងឆ្លងយានយន្តនេះនៅពេលណានោះទេ

   បន្ថែមពីលើនេះទៀតរដ្ឋបាលរាជធានីក៏គ្រោងនឹងសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១  ពីព្រែកប្រាមកផ្លូវជាតិ២ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១នេះដែរ។ 

ប៉ុន្តែ គេជឿថា គម្រោងដាក់សាឡង់ឆ្លងយានយន្តខាងលើនេះមិនយូរទេ នឹងចាប់ផ្តើមដំណើរការហើយ ដោយសារថា ការរៀបចំកំពង់ដរទាំងសងខាស្ថាបនាស្ទើរតែរួចរាល់ ១០០% ហើយនោះ

 

អត្ថបទដែលជាប់ទាក់ទង