ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ក្តាប់បាន មុខសញ្ញា​បណ្តើរៗ​ហើយ ករណី​ឃាតកម្ម​បាញ់​ស្លាប់​២​នាក់ របួស​ម្នាក់​

64

 

​ភ្នំពេញ ៖ លោក​រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីអំពាវនាវ​ចុងក្រោយ ស្តីពី​ករណី​ឃាតកម្ម​កាលពី ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​ចំណុច មុខ​ហាង​លក់​ទូរស័ព្ទ ពន្លក​ថ្មី ក្នុង​បុរី​ប៊ុនហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ដោយយោង​ទៅលើ​ឃ្លី​ប​វីដេអូ ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម សមត្ថកិច្ច​ក្តាប់បាន មុខសញ្ញា​បណ្តើរៗ​ហើយ ក្នុងនោះ​ឃើញថា​មានតែ​ជនល្មើស​ដៃដល់​ម្នាក់​គត់​ដែល​ឃោរឃៅ មិនអាច​លើកលែង​បាន រីឯ​បក្ខពួក​ផ្សេងទៀត មានការ​ពាក់ព័ន្ធ​ស្រាល ហើយ​ម្ចាស់​កាំំ​ភ្លើង ក៏​ឃើញថា​មិនបាន​ចូលរួម​វាយតប់​ជាមួយ​គេ និង​បាន​ព្យាយាម​រារាំង​ជនដៃដល់ មក​ទាញ​ដណ្តើម​កាំភ្លើង​ផងដែរ​។
​ដូច្នេះ​ដើម្បី​ជៀសវាង​ការផ្តន្ទាទោស​ធ្ងន់ធ្ងរ សមត្ថកិច្ច​សូម​អំពាវនាវ​ជា​លើកចុងក្រោយ ចំពោះ​អ្នក​ដែល បាន​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​ជនដៃដល់ សូម​ចេញមុខ​សារភាព នោះ​នឹង​ទទួល​បានការ សម្រាលទោស​ពី​ច្បាប់​។​
​ចំពោះ​សាធារណៈជន​ទាំងឡាយណា ដែល​បានឃើញ​ឬ​ស្គាល់​ឬ​មាន​ដំណឹង​របស់​ជនសង្ស័យ សូម​រាយការណ៍ មកកាន់​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន​ទូរស័ព្ទ​លេខ​៖
– 012 383 383
– 012 66 77 98
– 017 81 81 71
​ឬ​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក​បំផុត សមត្ថកិច្ច​នឹង​ធានា រក្សា​ការសម្ងាត់​ជូន​៕​

អត្ថបទដែលជាប់ទាក់ទង