ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និយាយអំពីបទរំលឹកពីគុណឪពុក តារាចម្រៀង មាស សុខសោភាស្រកទឹកភ្នែក

277

ភ្នំពេញ ៖ តារាចម្រៀងលំដាប់ជួរមុខមាស សុខសោភា បានធ្វើឲ្យទស្សនិកជនស្រក់ទឹកភ្នែកអមដោយក្តីរំភើប ក្រោយពីតារាចម្រៀងរូប នេះបកស្រាយបទចម្រមួយ បទមានចំណងជើងថា វីរបុរសក្នុងចិត្ត ។ តារាស្រីរូបនេះក៏ស្រក់ទឹកភ្នែកទៅតាមអត្ថន័យនៃបទចម្រៀងដែរគ្រាដែលនាងកំព្រាឪពុកជិត២០ឆ្នាំមកហើយនោះ។

ដំបូងដែលនាងបានឃើញ ប៉ារូលបទចម្រៀងមួយនេះ ធ្វើឲ្យនាងពេញចិត្តជាខ្លាំង គ្រាដែលកន្លងមកនាងធ្លាប់តែច្រៀងបទចម្រៀងដែល លើកសរសើរអំពីគុណម្តាយ ជាច្រើនបទ។ មានទស្សនិកជន ជាច្រើនបានស្នើឲ្យនាងច្រៀង បទចម្រៀងដែលបរិយាយអំពីគុណលោកឪពុកវិញម្តង ដែលពេលនេះគឺបានដូចអ្វីដែលពួកគាត់ចង់បាន។ អ្វីដែលធ្វើឲ្យតារាស្រីរូបនេះអួលដើមករក្រោយពេលច្រៀង បានពាក់កណ្តាលទីគឺដោយសារអារម្មណ៍នឹករលឹក ដល់ឪពុកព្រោះតែអត្ថន័យនៃបទចម្រៀងកន្លែងខ្លះ ដូចទៅនឹងជីវិតពិតរបស់ឪពុកនាង សូម្បីតែស្តាប់ក្រោយច្រៀងរួចក៏ចង់យំដែរ។ តារាស្រីលេចធ្លោររូបនេះលើកឡើងដែរថា នាងបានកំព្រាឪពុកជិត២០ឆ្នាំហើយ ហើយបទនេះ ពិតជាធ្វើឲ្យនាងនឹកឃើញ ដល់លោកឪពុកជាទីស្រលាញ់។ នាងថាពេលវេលាវាបាន ហួសទៅហើយ ទោះចង់ទៅរកគាត់ក៏មិនអាចធ្វើទៅរួចដែរ។

នាងនិយាយទាំងអួលដើមកថា ទោះប៉ានៅខាងលើ ប៉ុន្តែលោកប៉ាប្រាកដ ជាមើលឃើញនូវអ្វីដែលកូនស្រី សម្រេចបាន។ នាងបញ្ជាក់ថា ៖ បទចម្រៀងមួយនេះបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ និងធំធេងសម្រាប់នាង ក៏ដូចជាទស្សនិកជនទូទៅ។ នាងក៏ជូនពរដល់លោកឪពុកទាំងអស់នៅលើពិភពលោក ដែលបានចំណាយពេលបំពេញតួនាទី ជាឪពុកដ៏ល្អ មានសុខភាពល្អ និងក្លាយជាម្លប់ដល់កូនៗដល់ចាស់កោងខ្នង៕

អត្ថបទដែលជាប់ទាក់ទង