អភិបាលខណ្ឌទួលគោក មានវិធានការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពី ថ្ងៃ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌទួលគោក បានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាល ខណ្ឌទួលគោកដោយចេគវិធានការ ក្នុងការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ក្នុងមូលដ្ឋាន ក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ។
ក្នុងនោះលោកអភិបាលខណ្ឌរំលឹកពី៣កុំ រួមមាន៖
១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។
២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។
៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម
ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំទៅកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ។
ត្រូវមានការចូលរួមទាំងអស់គ្នាដើម្បីការពារសុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ៕