អភិបាលខណ្ឌដង្កោចែកម៉ាស និង ផ្សព្វផ្សាយវិធានការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ
ភ្នំពេញ៖ដើម្បីចូលរួមទប់ស្កាត់ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បន្ត ដឹកនាំមន្ត្រីចែកម៉ាស និង ផ្សព្វផ្សាយណែនាំបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន អំពី វិធានការបង្ការ និង ទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ និងនៅផ្សារ សារឿន យ៉ានី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ក្នុងឱកាសនោះលោកស្រី អភិបាលខណ្ឌរំលឹកពី៣កុំ រួមមាន៖១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។
២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។
៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម
ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំទៅកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ៕