ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​បើករថយន្ត​ម៉ាក​Lexus RX330 បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​មួយ​កង់

191

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​Lexus RX330​ក្នុង​ល្បឿន​លឿបុក​​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​មួយ​កង់​។ ចំណែកឯ​តៃកុង​រថយន្ត​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១២ នាទី​យប់​ថ្ងៃ​សុក្រ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​ប្រាំ​មករា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅជាប់​និង​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​LexusRX330​ពណ៌​ស្ករ​មួយគ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 2-AT 3338 បើកប​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េត ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​។ សំណាងល្អ​មិន​ប៉ះពាល់​ទៅដល់​ភាគី​ដទៃ​កំពុង​រួម​ដំណើរ រង​ការខូចខាត​តែ​រថយន្ត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ​សម​ត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយនិង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ប្រាំ​មករា ​ជំនាញ​ចរាចរណ៍​ក្រុង ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​ហៅ​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ខាង​ជំនាញការិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង