ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នករងគ្រោះថ្នាក់​ដោយ​អគ្គីភ័យ​បំផ្លាញ​ផ្ទះ នៅ​ភូមិ​របោះ​អង្កាញ់ បានទទួល​អំណោយ​

44

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ​លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌ​ច្បារអំពៅ និង ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ច្បារអំពៅ​ដែលជា​តំណាង​ឲ្យ​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ និង ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ខណ្ឌ​ច្បារអំពៅ បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​សាកសួរ​សុខទុក្ខ​ដល់​ក្រុមគ្រួសារ​ដែល​រងគ្រោះ​អគ្គីភ័យ​បំផ្លាញ​ផ្ទះសម្បែង​គាត់​ដែល​ស្ថិតនៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ហើយ​ក្នុង​នោះបាន​ជួយឧបត្ថម្ភ នូវ​អង្ករ​ចំនួន​៥០​គ​ក្រ​.,​មី​២​កេស​,​ទឹក​សុទ្ធ​១​កេស​,​ទឹកត្រី​១​យួរ​,​ទឹក​សុ​ី​អី​ុ​វ​១​យួរ​,​ស្ករស​២​គ​ក្រ​,​តែ​៥​កញ្ចប់​,​ត្រីខកំប៉ុង​១០​កំប៉ុង​,​សម្ភារ​:​ផ្ទះបាយ​១៤​មុខ​និង​ថវិកា​២០០,០០០​រៀល​ដើម្បី​ទុក​ដោះស្រាយ​ជីវភាព​នៅពេល​ជួប​ការលំបាក​បាន​មួយគ្រា​ផងដែរ​ពោលគឺ​អគ្គីភ័យ​បំផ្លាញ​ផ្ទះ​គាត់​៕​

អត្ថបទដែលជាប់ទាក់ទង